ឯកឧត្តម គន់ គីម អញ្ជើញជាអធិបតីក្នុង «ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ»
AKP ភ្នំពេញ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦-- ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមអធិបតីពិធីក្នុង «ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ»។

ក្នុងឱកាសនោះ ឯកឧត្តម កិត្តិសង្គហបណ្ឌិត ក៏បានដឹកនាំកិច្ចប្រជុំលើពិនិត្ត និងស្តាប់របាយការណ៍ ស្តីពីសកម្មភាពការងារគ្រប់គ្រងគ្រោះមហន្តរាយ រយៈពេល ៩ខែនិងទិសដៅអនុវត្តបន្ត ឆ្នាំ២០២៦ បន្តទៀត។

ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុប្រធាន ឯកឧត្តម លោកជំទាវ ទីប្រឹក្សា ឯកឧត្តម លោកជំទាវ អគ្គលេខាធិការ អគ្គលេខាធិការរង លោកប្រធាននាយកដ្ឋានទាំង៦ និងមន្រ្តីជាច្រើនរូបផងដែរ៕

ដោយ ណយ នឿន (ប្រភព៖ គណៈកម្មាធិការធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ)





