អភិបាលរងខេត្តកំពង់ធំក្រើនរំលឹកដល់សិក្ខាកាមចូលរួមវគ្គសិក្ខាសាលាយក ចិត្តទុកដាក់នឹងទទួលខុសត្រូវខ្ពស់
AKP កំពង់ធំ ថ្ងៃទី២២ខែសីហាឆ្នាំ២០២៦----
លោក លី វេត អភិបាលរងខេត្តកំពង់ធំបានក្រើនរំលឹកដល់សិក្ខាកាមចូលរួមវគ្គសិក្ខាសាលាត្រូវយកចិត្តទុកដាក់នឹងទទួលខុសត្រូវខ្ពស់ក្នុងកម្មវិធីសិក្ខា សាលាផ្សព្វផ្សាយស្តីពីលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការគ្រប់គ្រងមន្ត្រីនិងការអនុវត្តវិធានការគន្លឹះទាំង៣នៃកម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ កាល ពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំរដ្ឋបាលខេត្តកំពង់ធំ។
លោកអភិបាលរងខេត្តបានលើកឡើងថានៅក្នុងអង្គសិក្ខាសាលាថ្ងៃនេះគឺជាការបោះជំហានថ្មីមួយទៀតរបស់រាជរដ្ឋា ភិបាលក្នុងទិសដៅលើកកម្ពស់ការកែ ទម្រង់ស្ថាប័ន និងការពង្រឹងអភិបាលកិច្ចហើយក៏មិនមែនជាការងារធ្វើឡើងតែនៅលើក្រដាសឬជាទ្រឹស្តីនោះទេ ប៉ុន្តែជាការផ្លាស់ប្ដូរឥរិយាបថ ការទទួល ខុសត្រូវ និងការខិតខំប្រឹងប្រែងជាក់ស្តែងដើម្បីបង្កើនភាពទុកចិត្តនិងការពេញចិត្តរបស់ប្រជាពលរដ្ឋ។

លោកបានស្នើនិងលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ដែលជាមន្ត្រីរាជការមកពីបណ្តាមន្ទីរអង្គភាពក្រុង ស្រុកពាក់ព័ន្ធនានាត្រូវតែ÷១.យកចិត្តទុកដាក់ត្រង់ត្រាប់ស្តាប់បទបង្ហាញដែលនឹងលើកយកលិខិតបទដ្ឋានគតិយុត្តគុណសម្បត្តិឥរិយាបថ ព្រមទាំងការអនុវត្តវិធានការគន្លឹះទាំង៣។២.ចូល រួមដេញដោលនិងសួរដេញដោលសំណួ រចម្លើយឱ្យបានសកម្មលើចំណុចដែលមិនទាន់ច្បាស់លាស់ដើម្បីទទួលបានការបកស្រាយច្បាស់លាស់ យកទៅអនុវត្តក្នុងអង្គភាពរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់។៣.នាំយកចំណេះដឹងនិងគោលកា រណ៍ណែនាំទាំងនេះទៅផ្សព្វផ្សាយនិងរៀបចំផែនការសកម្មភាពអនុវត្តជាក់ស្តែងនៅតាមមន្ទីរអង្គភាពក្រុងស្រុករបស់ខ្លួនឱ្យទូលំទូលាយនិងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។


លោកអភិបាលរងខេត្តបានថ្លែងអំណរអរគុណចំពោះឯកឧត្តម ស សាម៉ីឌី រដ្ឋលេខាធិការក្រសួងមុខងារសាធារណះដែលបានអញ្ជើញចូលរួមជាគណៈអធិបតីនិងជាវាគ្មិនក្នុងសិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការគ្រប់គ្រងមន្ត្រីនិងការអនុវត្តវិធានការគន្លឹះទាំង៣ក្នុងវិស័យមុខងារសាធារណៈដើម្បីឱ្យថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្នុងខេត្ត កំពង់ធំបានជ្រួតជ្រាបនិងស្វែងយល់ព្រមទាំងចូលរួមអនុវត្តខ្លឹមសារលិខិតបទដ្ឋានគតិយុត្តទាំងនោះឱ្យកាន់តែប្រសើរឡើង។

លោកសង្ឃឹមយ៉ាងមុតមាំថាលោក លោកស្រីដែលមានវត្តមានចូលរួមក្នុងអង្គសិក្ខាសាលានេះនឹងទទួលបានលទ្ធផលផ្លែផ្កាជាវិជ្ជមានក្នុងការអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពតាមអង្គភាពរៀងៗខ្លួន៕
ដោយ៖ ស៊ុម វណ្ណា





