AKP ភ្នំពេញ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥--







ឯកឧត្តម ឡរ៉េន វ៉ុង (Lawrence Wong) នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ នៃសាធារណរដ្ឋសិង្ហបុរី និងលោកជំទាវ អញ្ជើញចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនាយប់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការប្រកបដោយជោគជ័យនៅព្រះរាជាណាចក្រកម្ពុជា រយៈពេលមួយថ្ងៃ តបតាមសេចក្តីអញ្ជើញរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
រូបថត៖ សួស សាវី