មន្ទីរកសិកម្មខេត្តព្រះសីហនុ លែងកូនបង្គារស ចំនួន ១០ម៉ឺនក្បាលចូលក្នុងស្រះទី៥ នៅមជ្ឈមណ្ឌលផ្សព្វផ្សាយ បំណិនជីវិតផ្នែកវារីវប្បកម្មសមុទ្រនៅស្រុកព្រៃនប់
AKPខេត្តព្រះសីហនុ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២៦–លោក នេន ចំរើន ប្រធាន មន្ទីរកសិកម្មរុក្ខាប្រាឫមាញ់ និងនេសាទខេត្តព្រះសីហនុ បានឪ្យដឹងថា ដោយ មានការយកចិត្តទុកដាក់ និងការលើកទឹកចិត្តឪ្យមានការធ្វើវារីវប្បកម្មសមុទ្រ និងវារីវប្បកម្មទឹកសាបនៅក្នុងខេត្តព្រះ សីហនុ ដើម្បីបង្កើនប្រាក់ចំណូលដល់គ្រួសារប្រជាពលរដ្ឋ ជាសេសកាត់ បន្ថយការនាំចូលមកពីបណ្តាខេត្ត និងប្រទេសជិតខាង ។
នាព្រឹកថ្ងៃអាទិត្យទី១៩ ខែកក្កដា ឆ្នាំ២០២៦ លោក នេន ចំរើន មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានបញ្ជាក់ថា មន្ទីរបានរៀបចំមជ្ឈ មណ្ឌលផ្សព្វផ្សាយ បំណិនជីវិតផ្នែកវារីវប្បកម្មសមុទ្រ ដែលមានទីតាំងស្ថិតនៅភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្ទៃដី ១៦ហិកតា។


លោក ប្រធានមន្ទីរ បានបញ្ជាក់ឪ្យដឹងថា វឌ្ឍនភាពក្នុងការអនុវត្តមជ្ឈមណ្ឌលផ្សព្វផ្សាយ និងបំណិនជីវិតផ្នែកវារីវប្ប កម្មសមុទ្រនៅស្រុកព្រៃនប់ ដើម្បីប្រាក់ ចំណូលសហគមន៍តំបន់ឆ្នេរ មជ្ឈ មណ្ឌលផ្សព្វផ្សាយបំណឹនជីវិតដោយ មានការគាំទ្រពី ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះ សីហនុ ដែលឯកឧត្តមបានជួយឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈ និងថវិកាសម្រាប់ដំណើរការបង្កើតមជ្ឈ មណ្ឌលផ្សព្វផ្សាយវារីវប្បកម្មសមុទ្រ ដើម្បីប្រាក់ចំណូលដល់សហគមនប្រជា ពលរដ្ឋតំបន់ ឆ្នេរ ក្នុងគោលបំណង
១.បង្កើនផ្នែកវារីវប្បកម្មសមុទ្រឪ្យមាន ប្រសិទ្ធភាពសេដ្ឋកិច្ច
២.បង្កើនប្រាក់ចំណូដល់សហគមន៍នៅតាមតំបន់ឆ្នេរ
៣.ការសិក្សាស្រាវជ្រាវ ការអនុវត្តរៀន សូត្រនូវបច្ចេកទេសថ្មី និងផ្សព្វផ្សាយបន្តដល់បងប្អូនប្រជាពលរដ្ឋផ្សេងទៀតក្នុងសហគមន៍តំបន់ឆ្នេរ ដើម្បីយកជាគំរូ ។

លោក ប្រធានមន្ទីរ បានបន្តថា ការធ្វើវារីវប្បកម្មនៅលើទីតាំងនេះ ជាវារីវប្បកម្មថ្មីមួយ ដែលក្នុងខេត្តរបស់យើងមិនទាន់មាន គឺយើងយកបច្ចេកទេសក្នុងការចិញ្ចឹកមកពីគេ ហើយមកដល់ថ្ងៃនេះ យើងបានអនុវត្តបាននូវស្រះចំនួន៤ រួចហើយ ថ្ងៃនេះ បន្ទាប់ពីបានធ្វើការសំអាតស្រះទី៥រួច យើងបានរៀបចំលែងកូនបង្គារស ចំនួន ១០ម៉ឺនកូន ចូលក្នុងស្រះទី៥។
ស្រះទី១ យើងបានចិញ្ចឹមកូនត្រីស្ពង់ ស្រះទី២ ចិញ្ចឹញកូនក្តាមថ្ម និងបង្គារស ដោយឡែកស្រះទី៣ និងទី៤ យើងចិញ្ចឹមកូនក្តាមថ្ម និងបង្គារស និងស្រះទី៥ ចិញ្ចឹមបង្គាស ។ តាមផែនការដែលបានគ្រោងទុកយើងកំពុងបន្តរៀបចំស្រះទី៦ និងទី៧ បន្តទៀត។ ហើយស្រះនិមួយៗដែលមានផ្ទៃដីចាប់ពី ១ហិកតា និង ១០អាឡើងទៅ រហូតដល់ស្រះទី៧ មានផ្ទៃដីរហូត ៦ហិកតាដែលជាស្រះធំជាងគេផងដែរ។ លោក ប្រធានមន្ទីរក៏បានបន្ថែមទៀតថា ប្រសិនបើបងប្អូនប្រជាពលរដ្ឋដែលមាន បំណងចង់ចិញ្ចឹមត្រី ក្តាម និងបង្គារសក្រុមការងាររបស់មន្ទីរកសិកម្មនឹងរង់ចាំជួយបណ្តុះបណ្តាលបង្រៀនដោយមិនគិតលុយនោះទេ ។


សូមរំលឹកថា មកដល់បច្ចុប្បន្ននេះ មន្ទីរកសិកម្មរុក្ខាប្រមាញ់នឹងនេសាទខេត្តព្រះ សីហនុ បានអនុវត្តការងារស្រះទី៥ និងបន្តទៅជីកសម្អាតស្រះទី៦ និង៧បន្តទៀតនៅពេលខាងមុខ។ ហើយលទ្ធផលការអនុវត្តមជ្ឈមណ្ឌលផ្សព្វផ្សាយ បំណិនជីវិតផ្នែកវារីវប្បកម្មសមុទ្រនៅស្រុកព្រៃនប់ទទួលបានលទ្ធផលផ្លែផ្កាជាបណ្តើរៗហើយតាមការរំពឹងទុក។
ការអនុវត្តមជ្ឈមណ្ឌលផ្សព្វផ្សាយ បំណិនជីវិតផ្នែកវារីវប្បកម្មសមុទ្រនៅស្រុកព្រៃនប់នាពេលនេះ ក៏មានការគាំទ្រពី ឯកឧត្តម សាយ សំអាល់ ឧបនា យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដីនគរូប នីយ កម្ម និងសំណង់ ជាប្រធានក្រុម ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុផងដែរ ៕
ដោយ៖ ងូ សុមុនី





