កម្ពុជា-ជប៉ុន ចុះហត្ថលេខាលើ "គម្រោងជំនួយសន្តិសុខផ្លូវការទៅកាន់ព្រះរាជាណាចក្រកម្ពុជា"
AKP ភ្នំពេញ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦—









ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ អនុញ្ញាតជូន ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការពារជាតិ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា កឧត្តម UENO Atsushi អញ្ជើញចុះហត្ថលេខា និងផ្លាស់ប្តូរលើលិខិតប្ដូរសារ ស្តីពីជំនួយសន្តិសុខផ្លូវការ (OSA) ដែលមានទឹកប្រាក់ចំនួន ៥០០លានយ៉េន (ប្រមាណ ៣លានដុល្លារអាម៉េរិក) ផងដែរ។
រូបថត៖ ក្រសួងការពារជាតិ





