អង្គការ Oxfam រៀបចំវគ្គបណ្តុះ បណ្តាល ភាពជាអ្នកដឹកនាំរបស់ស្ត្រី
AKP ភ្នំពេញ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦--អង្គការអុលស្វាម បានរៀបចំវគ្គបណ្តុះ បណ្តាលរយៈពេល ២ថ្ងៃ ស្តីពី ភាពជាអ្នកដឹកនាំរបស់ស្ត្រី និងGEDSI នៅខេត្តស្ទឹងត្រែង សម្រាប់ស្ត្រី និងក្មេងស្រីចំនួន ៤០ នាក់ មកពីសហគមន៍ចំនួន ២០ ដែលពឹងផ្អែកលើធនធានធម្មជាតិ នៅខេត្តរតនគិរី និងស្ទឹងត្រែង។

អ្នកចូលរួមមានអាយុពី ១៥ ដល់ ៤៤ ឆ្នាំ រួមមានអ្នកស្ម័គ្រចិត្តយុវជន សមាជិកគណៈកម្មការ និងអ្នកដឹកនាំសហគមន៍ ។
ប្រភពពីអង្គការ Oxfam បានឱ្យដឹនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ថាវគ្គបណ្តុះបណ្តាលនេះ ត្រូវបានអនុវត្តក្រោមគម្រោង IUCN RISE ស្តីពីការទប់ស្កាត់អំពើហិង្សាផ្អែកលើយេនឌ័រក្នុងការគ្រប់គ្រងធនធានធម្មជាតិនិងការអភិរក្សជីវចម្រុះ GEDSI ដោយមានការគាំទ្រពីរដ្ឋាភិបាលន័រវែស។

សម្រាប់អ្នកចូលរួមជាច្រើន នេះគឺជាលើកដំបូងដែលពួកគេបានចូលរួមវគ្គបណ្តុះបណ្តាល និងជួបជាមួយស្ត្រីពីសហគមន៍ផ្សេងៗ។ តាមរយៈសកម្មភាពចូលរួមជាច្រើន ពួកគេបានឆ្លុះបញ្ចាំងអំពីគោលដៅជីវិត ចំណុចខ្លាំង គុណតម្លៃ និងសក្តានុពលភាពជាអ្នកដឹកនាំរបស់ខ្លួន ព្រមទាំងស្វែងយល់ពីលក្ខណៈរបស់អ្នកដឹកនាំដែលមានប្រសិទ្ធភាព និងមានមេត្តា។
តាមរយៈឧបករណ៍ និងវិធីសាស្ត្របណ្តុះបណ្តាល អ្នកចូលរួមបានស្វែងយល់អំពីរបៀបដែលអត្តសញ្ញាណចម្រុះអាចបង្កឱ្យមានឱកាសមិនស្មើគ្នា។ វគ្គបណ្តុះបណ្តាលក៏បានណែនាំអំពីជំនាញដោះស្រាយជម្លោះ និងផ្តល់កន្លែងសុវត្ថិភាពសម្រាប់ការកសាងទំនុកចិត្តលើខ្លួនឯង រួមទាំងការនិយាយនៅមុខមនុស្សជាច្រើន។

សម្រាប់អ្នកចូលរួមជាច្រើន នេះគឺជាជំហានដំបូងនៃដំណើររបស់ពួកគេក្នុងការក្លាយជាអ្នកដឹកនាំ និងអ្នកជំរុញការផ្លាស់ប្តូរក្នុងសហគមន៍ ៕
ដោយ៖ ណយ នឿន ,ប្រភព៖Oxfam





