ឯកឧត្តម ម៉ៅ ហាក់ ជូបពិភាក្សា ជាមួយមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការធនធានទឹកមេគង្គ-ឡានឆាង
AKP ភ្នំពេញ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦--ឯកឧត្តម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប និងជាប្រធានក្រុមការងារគម្រោងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងអាជ្ញាធរទន្លេសាប និងសាធារណៈរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ បានជំនួបពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរទន្លេ សាប និងមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការធនធានទឹក មេគង្គ-ឡានឆាង (Lancang-Mekong Water Resources Cooperation Center ) ។

កិច្ចជំនួបពិភាក្សានេះ ភាគីទាំងពីរ បានផ្តោតសំខាន់ៗ រួមមាន ទី១ ស្វែងយល់ទៅវិញទៅមកពីស្ថាប័នទាំងពីរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការពារធានធានធម្មជាតិ ជីវៈចម្រុះ និងធនធានទឹក នៅតំបន់បឹងទន្លេសាប ទី២ ពិភាក្សាលើគំនិតផ្តួចផ្តើមពីការរៀបចំសំណើគម្រោងសិក្សាស្រាវជ្រាវរួមគ្នាលើ សុវត្ថិភាពទឹកស្អាត សម្រាប់សុខុមាលភាពកុមារ និងគ្រួសាររស់នៅតំបន់បឹងទន្លេសាប និងគុណភាពទឹក និងរបបជលសាស្រ្ត នៅបឹងទន្លេសាប និងទី៣ ដំណើរការនីតិវិធីនៃការរៀបចំសំណើគម្រោង និងការដាក់សំណើគម្រោង ដោយមានគាំទ្រភាពជាដៃគូរវាងអាជ្ញាធរទន្លេសាប និងភាគិចិន ផងដែរ ។

ក្នុងឱកាសនោះខាងភាគីចិនដឹកនាំដោយលោក LUO Xiangsheng អគ្គលេខាធិការរង នៃ LMWRC រួមជាមួយមន្រ្តីបច្ចេកទេស LMWRC និងមន្រ្តីអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប នៅសាលប្រជុំអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាប ៕

ដោយ៖ ណយ នឿន ,ប្រភព៖អាជ្ញាធរទន្លេសាប





