អង្គការ FAO រៀបចំការប្រកួតរចនាម៉ូដអាវយឺតសម្រាប់ទិវាស្បៀងអាហារពិភពលោកឆ្នាំ២០២៦ ដោយរកឃើញម្ចាស់ជ័យលាភីទទួលបានរង្វាន់ចំនួន៣រូប
AKP ភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦--គំនិតច្នៃប្រឌិត បានផ្តល់ឱ្យសហគមន៍យក អាវយឺតជាង៥០០អាវ មកប្រកួតដែលមានម៉ូដរចនាឈានដល់ការឈ្នះការប្រកួតនឹងត្រូវចែកជូនដល់សមាជិកសហគមន៍ នៅក្នុងខេត្តរតនគិរី ដែលជាទីតាំងសម្រាប់រៀបចំពិធីអបអរសាទរទិវាស្បៀងអាហារពិភពលោក ឆ្នាំ២០២៦ កម្រិតជាតិរបស់កម្ពុជា នៅថ្ងៃទី១៦ ខែតុលានេះ។

មន្ត្រីអង្គការ FAO បានឱ្យដឹងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ថា នេះជាផ្នែកមួយនៃការប្រារព្ធពិធីនៅឆ្នាំ២០២៦នេះ អង្គការ FAO ប្រចាំកម្ពុជាបានរៀបចំការប្រកួតរចនាម៉ូដអាវយឺត ដោយអញ្ជើញប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១០ឆ្នាំឡើងទៅនៅទូទាំងប្រទេសកម្ពុជា ឱ្យបញ្ចេញគំនិតច្នៃប្រឌិតរបស់ពួកគេទៅជាស្នាដៃសិល្បៈ ដែលមានមូលដ្ឋានលើប្រធានបទនៃទិវាស្បៀងអាហារពិភពលោកឆ្នាំ ២០២៦ គឺ «នវានុវត្តន៍ថ្ងៃនេះ ដើម្បីសុខភាពល្អនៅថ្ងៃស្អែក» (Innovate today. Nourish tomorrow.)។ការប្រកួតនេះមានគោលបំណងលើកកម្ពស់ភាពច្នៃប្រឌិត និងបង្កើនការយល់ដឹងអំពីសន្តិសុខស្បៀងអាហារ នវានុវត្តន៍ និងអនាគតនៃប្រព័ន្ធកសិ-ស្បៀងអាហាររបស់យើង ។

លោកស្រី Rebekah Bell តំណាងអង្គការ FAO ប្រចាំកម្ពុជា បានប្រគល់រង្វាន់ជូនដល់អ្នកឈ្នះ ដើម្បីទទួលស្គាល់នូវភាពច្នៃប្រឌិត និងការចូលរួមចំណែករបស់ពួកគេនៅក្នុងការប្រារព្ធពិធីឆ្នាំនេះ។ លោកស្រីបានអបអរសាទរចំពោះអ្នកឈ្នះទាំងបីរូបរបស់យើង ដែលចំណាត់ថ្នាក់លេខ ១ បានទៅលើ Rotha Rotanak, ចំណាត់ថ្នាក់លេខ ២ បានទៅលើ You Runkarana និងចំណាត់ថ្នាក់លេខ ៣ បានលើក Heng Nyvan ។

ចាប់ពីគំនិតដែលបានគូរនៅលើក្រដាស រហូតដល់អាវយឺតដែលពាក់ដោយសហគមន៍ សកម្មភាពនេះបង្ហាញឱ្យឃើញថា គំនិតច្នៃប្រឌិតអាចជួយនាំយកសារនៃ «ទិវាស្បៀងអាហារពិភពលោក» ឱ្យកាន់តែជិតស្និទ្ធទៅនឹងប្រជាជន។ អង្គការ FAO សូមអបអរសាទរចំពោះអ្នកឈ្នះទាំងអស់គ្នា និងសូមអរគុណដល់អ្នកដែលបានចូលរួម និងចែករំលែកចក្ខុវិស័យរបស់ខ្លួនសម្រាប់អនាគតនៃវិស័យស្បៀងអាហារដ៏ល្អប្រសើរ ៕

ដោយ ណយ នឿន (ប្រភព៖FAO)





