លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីសូត្រមន្តចូលវេនបិណ្ឌទី៤នៅវត្តឧណ្ណាលោម
AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦–លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមជាមួយនឹងលោកឪពុក អ្នកម្តាយ សហការី និងលោកពូ លោកអ៊ំ លោកតានៃសមាគមមូលនិធិត្រីចក្រយានកម្ពុជា ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត អញ្ជើញចូលរួមពិធីសូត្រមន្តចូលវេនបិណ្ឌទី៤ នៃពិធីបុណ្យកាន់បិណ្ឌ នៅវត្តឧណ្ណាលោម ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។



នារសៀលថ្ងៃសូត្រមន្តចូលវេនបិណ្ឌទី៤ នៃពិធីបុណ្យកាន់បិណ្ឌនេះដែរ លោកជំទាវបណ្ឌិត បានអញ្ជើញថ្វាយកម្រងផ្កា គ្រឿងសក្ការៈបូជា នមស្សការព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងធម៌ទេសនា។ ក្នុងឱកាសនេះដែរ លោកជំទាវបណ្ឌិត បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ បារមីវត្ថុស័ក្តិសិទ្ធិទាំងឡាយ សូមជួយតាមថែរក្សាពុកម៉ែ អ៊ំពូមីង បងប្អូនប្រជាជនកម្ពុជាគ្រប់ៗរូប ប្រជាជនភៀសសឹក វីរកងទ័ពកម្ពុជាគ្រប់ៗគ្នាដែលកំពុងឈរជើងការពារទឹកដី ឱ្យជួបតែសេចក្តីសុខ សុភមង្គល ហើយក្នុងវេលាប្រកបដោយទុក្ខកង្វល់នេះដែរ លោកជំទាវបណ្ឌិត ក៏សូមបួងសួងឱ្យប្រជាពលរដ្ឋដែលកំពុងរងគ្រោះទឹកជំនន់នៅតាមបណ្ដាខេត្តមានសុខសុវត្ថិភាព ចៀសចាកឆ្ងាយពីបញ្ហានានា និងឆាប់បានរស់នៅសុខសាន្តវិញ៕



ដោយ៖ គង់ សិរីរ័ត្ន





