ទូតកម្ពុជានៅកូរ៉េចុះសួរសុខទុក្ខពលករខ្មែរ ដែលជួបគ្រោះថ្នាក់ចរាចរ និងកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២ ឆ្នាំ២០២៦ -- ឯកអគ្គរាជទូត កម្ពុជាប្រចាំនៅសាធា រណរដ្ឋកូរ៉េ បានចុះសួរសុខទុក្ខពលករខ្មែរ ដែលជួបគ្រោះថ្នាក់ចរាចរ និងកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ Ajou University Medical Center ក្នុងទីក្រុងស៊ូវ៉ុន។

កាលពីថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០ ២៦ ឯកឧត្តម ឃួន ផុនរតនៈ និងសហការី បានចុះសួរសុខទុក្ខប្អូនប្រុស យឿន សម្បត្តិ ជាពលករ បម្រើការងារផ្នែកឧស្សាហកម្ម នៅតំបន់អ៉ីនឆន់ ដែលបានជួបគ្រោះថ្នាក់ចរាចរកាលពីថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅតំបន់ស៊ូវ៉ុន កន្លងទៅថ្មីៗនេះ។

ឯកឧត្តមឯកអគ្គរាជទូត បានជួបពិភា ក្សាការងារជាមួយលោកវេជ្ជបណ្ឌិតប្រធានមន្ទីរពេទ្យ Ajou University Medical Center ដោយលោកវេជ្ជបណ្ឌិតប្រធានមន្ទីរពេទ្យបានជម្រាបជូន ឯកឧត្តមឯកអគ្គរាជទូតថា ប្អូន ប្រុស យឿន សម្បត្ដិ បានរងរបួសធ្ងន់ធ្ងរត្រង់ករ និងកំពុងត្រូវបានជួយសង្គ្រោះបន្ទាន់ដោយយកចិត្តទុកដាក់បំផុតពីសំណាក់ក្រុមគ្រូពេទ្យ។

ឯកឧត្តមឯកអគ្គរាជទូត បានផ្ដាំផ្ញើរលោកវេជ្ជបណ្ឌិតប្រធានមន្ទីរពេទ្យ និងក្រុមគ្រូពេទ្យបន្តយកចិត្តទុកដាក់ជួយសង្គ្រោះប្អូនប្រុស យឿន សម្បត្ដិ ឲ្យអស់ពីលទ្ធភាព។
ស្ថានទូត និងអនុព័ន្ធការងារ នឹងបន្ដតាមដានករណីនេះជាមួយក្រុមគ្រូពេទ្យ និងក្រុមគ្រួសារជនរងគ្រោះផងដែរ៕
ដោយ៖ ប៊ុនរិទ្ធ , ប្រភព៖ ស្ថានទូតកម្ពុជានៅកូរ៉េ





