យុទ្ធនាការដាំកូនឈើច្រើនប្រភេទចំនួន៣៣៣ដើម នៅលើទំនប់បឹងសហគមន៍ត្រពាំងធំ ប្រវែង១,២៥០ម៉ែត្រ
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦-- ដើម្បីចូលរួមអបអរសាទរពិធី «រុក្ខទិវាជាតិ» ៩ កក្កដា ២០២៦ នាថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានធ្វើយុទ្ធនាការដាំកូនឈើច្រើនប្រភេទចំនួន៣៣៣ដើម នៅលើទំនប់បឹងសហគមន៍ត្រពាំងធំ ប្រវែង១,២៥០ម៉ែត្រ ស្ថិតនៅភូមិភ្នំស្រូវ ឃុំរាជមន្ទីរ ស្រុកកំពង់រោទិ៍ ស្របតាមប្រធានបទ «ព្រៃឈើជាអនាគតនៃមនុស្សជាតិ» សកម្មភាពនេះត្រូវបានធ្វើឡើងក្រោមការដឹកនាំផ្ទាល់ពីលោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខានិងក្រុមការងារព្រមទាំងមានការអញ្ជើញ ពីមន្ទីរអង្គភាពពាក់ព័ន្ធ ក្រោមឱវាទខេត្ត។

យុទ្ធនាការដាំកូនឈើនេះគឺបានជ្រើសរើសប្រភេទកូនឈើ ដែលផ្តល់អត្ថប្រយោជន៍វែងឆ្ងាយទាំងផ្នែកបរិស្ថាន និងសោភ័ណភាព រួមមាន៖ ដើមបេងចំនួន ១០០ ដើម, ដើមធ្នង់ ៥០ ដើម, ដើមឈើទាល ៥០ ដើម, ដើមគគីរ ២០ដើម។

ក្នុងគោលបំណងមិនត្រឹមតែជួយបង្កើនគម្របបៃតង និងកាត់បន្ថយការប្រែប្រួលអាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកែប្រែសោភ័ណភាពក្នុងតំបន់ឱ្យមានភាពស្រស់បំព្រង និងផ្តល់ជាផលប្រយោជន៍ដល់សហគមន៍ទៅថ្ងៃអនាគត៕

ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





