ឯកឧត្តម សុខ ប៊ុនថា ជួបពិភាក្សាការងារជាមួយ ក្រុមការងារកម្មវិធី RUCaS អូស្ត្រាលី
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ -- ឯកឧត្តម សុខ ប៊ុនថា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ក្នុងជំនួបពិភាក្សាការងារ ជាមួយគណៈប្រតិភូ ក្រុមការងារ Resilient Urban Centres and Surrounds (RUCaS)ដឹកនាំដោយ Mr. Ben Furmage, CEO of Water Sensitive Cities Australia អំពីកម្មវិធី RUCaS 2 (គាំទ្រដោយរដ្ឋាភិបាលអូស្ត្រាលី (DFAT) តាមរយៈ Water Sensitive Cities Australia, Monash University និង ICEM)។

ឯកឧត្តម សុខ ប៊ុនថា បានលើកឡើងថា RUCaS ដំណាក់កាលទី២នេះ ផ្តោតលើការអនុវត្តគម្រោងសាកល្បង NbS ខ្នាតតូចដែលដឹកនាំដោយមូលដ្ឋាន (Locally led Hybrid NbS Demonstrations) និងការបញ្ចូល NbS ទៅក្នុងគោលនយោបាយ គោលការណ៍ណែនាំ និងការអនុវត្ត។ ក្របខ័ណ្ឌអនុវត្តរបស់ RUCaS តម្រូវឱ្យមានការបញ្ចូលគោលការណ៍ GEDSI តាំងពីដំណាក់កាល រៀបចំដំបូង ដើម្បីធានាថាស្ត្រី ជនមានពិការភាព និងក្រុមងាយរងគ្រោះមិនត្រូវបានទុកចោល។លទ្ធផលសម្រេចបានពីជំនួបនោះមាន៖ ទី១. បន្តកិច្ចសហការប្រតិបត្តិការរវាងគណៈប្រតិភូ(RUCaS) ជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាដើម្បីរៀបចំគោលការណ៍អនុវត្តន៍កម្រោង RUCaS 2។ ទី២. នឹងជ្រើសរើសមណ្ឌលមួយក្នុងចំណោមមណ្ឌលទាំងឡាយដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងជាទីតាំងសម្រាប់អនុវត្តន៍គម្រោង RUCaS 2។ ទី៣. បង្កើតក្រុមការងារទំនាក់ទំនងបច្ចេកទេស (Focal Point) រវាងអគ្គនាយកដ្ឋានជំនាញរបស់ MoSVY និងក្រុមការងារ RUCaS (WSCA/ICEM) ដើម្បីរៀបចំអនុស្សរណៈ ឬផែនការសកម្មភាពលម្អិត។

កិច្ចជំនួបមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ អគ្គនាយករងគោលនយោបាយសង្គមកិច្ច នាយករងមូលនិធិជាតិជំនួយសង្គម Ms. Natasha Sertori, Senior Project Manager, WSCA at Monash University, Mr. Teak Seng, ICEM Cambodia Country Representative, Ms. Monireth Toy, ICEM Cambodia Administration and Operations Manager ប្រធានផ្នែក ប្រធាននាយកដ្ឋាននិងមន្ត្រីជំនាញពាក់ព័ន្ធ៕


ដោយ ណយ នឿន (ប្រភព៖ ក្រសួងសង្គមកិច្ច)





