គណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំបិទទ្វាររវាងគណៈកម្មការផ្សះផ្សា ជាមួយកម្ពុជា និងថៃ នៅថ្ងៃទី៣
AKP សិង្ហបុរី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦--







ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាភ្នាក់ងារកម្ពុជា ដឹកនាំគណៈប្រតិភូកម្ពុជា និងក្រុមអ្នកច្បាប់ ចូលរួមកិច្ចប្រជុំបិទទ្វារនាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅសិង្ហបុរី ដែលជាថ្ងៃទី៣ ជាមួយនឹងគណៈកម្មការផ្សះផ្សា នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ក្រោមការដឹកនាំរបស់លោកស្រី Katrina Cooper ប្រធានគណៈកម្មការផ្សះផ្សា និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ក្នុងនាមបញ្ជីការដ្ឋាន (Registry)។
រូបថត៖ គល់ រ៉េននី





