ឯកឧត្ដម គួច ចំរើន ចុះពិនិត្យស្ថានីយបូមទឹកក្រុងតាខ្មៅ
AKP កណ្ដាល ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ -- ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល អមដំណើរដោយមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុងតាខ្មៅ នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យស្ថានភាពបច្ចេកទេស និងប្រតិបត្តិការនៅតាមស្ថានីយបូមទឹកក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីធានាប្រសិទ្ធភាពនៃការរំដោះទឹកជំនន់ទឹកភ្លៀង។

ជានិច្ចកាកអាជ្ញាធរខេត្តកណ្ដាល តែងតែយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយបានដាក់ចេញនូវវិធានការឆ្លើយតបបន្ទាន់ជាច្រើន ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងមូលដ្ឋាន ជាពិសេសការកែលម្អសោភណភាព និងហេដ្ឋារចនាសម្ព័ន្ធរំដោះទឹកក ខ្វក់ក្នុងក្រុងតាខ្មៅឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ក្នុងសកម្មភាពចុះពិនិត្យនាឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានពិនិត្យយ៉ាងលម្អិតលើសមត្ថភាពម៉ាស៊ីនបូមទឹក ក្នុងការត្រៀមលក្ខណៈឆ្លើយតបចំពោះស្ថានភាពអាកាសធាតុ ឬជុំនន់ទឹកភ្លៀងដែលអាចកើតមានឡើងគ្រប់ពេល បើយើងមិនបានត្រៀមទុកជាមុន៕

ដោយ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





