រុស្ស៊ី និងសហរដ្ឋអាមេរិក មានកិច្ចការជាច្រើនដែលត្រូវពិភាក្សាគ្នា
AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ -- ទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោនមានកិច្ចការជាច្រើនដែលត្រូវពិភាក្សាគ្នា ហើយវាជារឿងសំខាន់ក្នុងការប្រែក្លាយពាក្យសម្ដីទៅជាសកម្មភាព។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា បានប្រាប់សារព័ត៌មានតាសស៍ (TASS) នៅខាងក្រៅវេទិកាសេដ្ឋកិច្ចបូព៌ា (EEF)។
លោកស្រីបាននិយាយនៅពេលសួរអំពីកិច្ចប្រជុំដែលអាចកើតមានរវាងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅខាងក្រៅកិច្ចប្រជុំកំពូល APEC នៅប្រទេសចិន និងប្រធានបទដែលអាចកើតមានសម្រាប់កិច្ចសន្ទនាថា«រុស្ស៊ីបានអនុវត្តអ្វីៗគ្រប់យ៉ាង និងកំពុងអនុវត្តអ្វីៗគ្រប់យ៉ាងដែលខ្លួនបានព្រមព្រៀងគ្នាទាំងជាមួយសហរដ្ឋអាមេរិក និងជាមួយប្រទេសដទៃទៀត»។
វេទិកាសេដ្ឋកិច្ចបូព៌ា (EEF) ត្រូវបានប្រារព្ធធ្វើឡើងនៅទីក្រុងវ្ល៉ាឌីវ៉ូស្តុក កាលពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែកញ្ញា។ ប្រធានបទសំខាន់នៃវេទិកាឆ្នាំ២០២៦ នេះ គឺ «ចុងបូព៌ា៖ ការអភិវឌ្ឍសម្រាប់ផលប្រយោជន៍របស់ប្រជាជន»។ វេទិកានេះត្រូវបានរៀបចំឡើងដោយមូលនិធិ Roscongress ដោយមានការគាំទ្រពីរដ្ឋាភិបាលរុស្ស៊ី៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





