ក្រសួងពាណិជ្ជកម្មចិន៖ ចិន និងសហរដ្ឋអាមេរិក ពិភាក្សាគ្នាអំពីកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីការកាត់បន្ថយពន្ធគយទៅវិញទៅមក
AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ -- លោក ហ័ង លីង អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានមានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិន និងសហរដ្ឋអាមេរិក កំពុងពិភាក្សាគ្នាអំពីកិច្ចព្រមព្រៀងក្របខ័ណ្ឌមួយដែលនឹងកាត់បន្ថយពន្ធលើទំនិញដែលមានតម្លៃ ៣០ពាន់លានដុល្លារអាម៉េរិកទាំងសងខាង។
លោក ហ័ង បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា «ក្រុមពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់ប្រទេសចិន និងសហរដ្ឋអាមេរិក កំពុងអនុវត្តយ៉ាងស្មោះត្រង់នូវកិច្ចព្រមព្រៀងដែលសម្រេចបាននៅក្នុងកិច្ចប្រជុំរវាងមេដឹកនាំនៃប្រទេសទាំងពីរនៅទីក្រុងប៉េកាំង ហើយបច្ចុប្បន្នកំពុងធ្វើការពិគ្រោះយោបល់លើកិច្ចព្រមព្រៀងក្របខ័ណ្ឌមួយ សម្រាប់ការកាត់បន្ថយពន្ធលើទំនិញដែលមានតម្លៃ ៣០ពាន់លានដុល្លារអាម៉េិកដោយខិតខំអនុវត្តវាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។
បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ ទៅកាន់ប្រទេសចិនក្នុងខែឧសភា ឆ្នាំ២០២៦ ក្រសួងពាណិជ្ជកម្មចិនបាននិយាយថា ទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន នឹងពិភាក្សាគ្នាអំពីការកាត់បន្ថយពន្ធលើទំនិញដែលមានតម្លៃយ៉ាងហោចណាស់៣០ពាន់លានដុល្លារអាម៉េរិកសម្រាប់ភាគីនីមួយៗ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





