ឆ្នាំនេះបេក្ខជនប្រឡងបាក់ឌុបបេក្ខជនប្រឡងជាប់សរុប ១២៥ ៩៧៥ នាក់ ស្មើនឹង ៨៤.០៦ ភាគរយ
AKP ភ្នំពេញ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦-- ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ បានចេញសេចក្តីប្រកាសអំពីបេក្ខជនប្រឡងជាប់សរុប ១២៥ ៩៧៥ នាក់ ត្រូវជា ៨៤.០៦ ភាគរយនៃចំនួនបេក្ខជនមកប្រឡង។
ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងដែរថា លទ្ធនៃការប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ នៅតាមមណ្ឌលសំណេរនៃរាជធានី ខេត្តទាំង២៥ ទូទាំងប្រទេស។
ជាលទ្ធផល បេក្ខជនប្រឡងជាប់សរុប ១២៥ ៩៧៥ នាក់ ត្រូវជា ៨៤.០៦ ភាគរយនៃចំនួន បេក្ខជនមកប្រឡង។ បេក្ខជនជាប់និទ្ទេស A ចំនួន ២ ០២២នាក់ និទ្ទេស B ចំនួន ៨ ៨៤៨ នាក់ និទ្ទេស C ចំនួន២៣ ៤២២នាក់ និទ្ទេស D ចំនួន ៤៤ ៨៦៩ នាក់ និងនិទ្ទេស E ចំនួន ៤៦ ៨១៤ នាក់៕

ដោយ៖ មករា





