ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ៤៩ គ្រួសារបានទទួលអំណោយពីកាកបាទក្រហមកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦--លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង លោកជំទាវ ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា និងសហការី នាថ្ងៃ សុក្រ ទី ២១ ខែ សីហា ឆ្នាំ ២០២៦ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ដែលរងគ្រោះកាលពីល្ងាចថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០២៦ បណ្តាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋ ក្នុងស្រុកស្វាយទាប ប៉ះពាល់ ៥ ឃុំ ចំនួន ៣៥ ខ្នង ក្នុងស្រុកកំពង់រោទិ៍ ១ ឃុំ ចំនួន ១ ខ្នង ក្រុងស្វាយរៀង ១ សង្កាត់ ចំនួន ៤ ខ្នង និង ក្រុងបាវិត ២សង្កាត់ ៥ ខ្នង ស្រុកស្វាយជ្រំ ២ ឃុំ ៤ ខ្នង សរុបចំនួន ៤៩ ខ្នង (ធ្ងន់ ២១ ខ្នង មធ្យម ២៨ )។ ពិធីនេះធ្វើនៅ ឃុំកណ្តៀងរាយ ឃុំព្រៃតាអី ស្រុកស្វាយទាប និងនៅសង្កាត់ច្រកម្ទេស ក្រុងបាវិត ដោយឡែកក្រុងស្វាយរៀង ស្រុកស្វាយជ្រំនិងស្រុកកំពង់រោទិ៍ ឱ្យក្រុមការងារអនុសាខា នាំយកអំណោយរបស់សាខាចែកជូនបន្ត ។

-អំណោយដែលបានចែកជូន ក្នុង ១ គ្រួសារទទួលបាន៖ អង្ករ ៣០ គក្រ មី ១ កេស ទឹកស៊ីអ៊ីវ ៦ ដប ត្រីខ ១០ កំប៉ុង កន្ទេលជ័របត់ ១ ឃីត ១ កញ្ចប់មាន មុង ១ ភួយ ១ ក្រម៉ា ១ សារុង ១ ថវិកា ៥ ម៉ឺនរៀល ដោយឡែកគ្រួសាររងគ្រោះធ្ងន់ទទួលបានបន្ថែម៖ កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយ សម្ល ២ ថវិកា ២០ ម៉ឺនរៀល សង្កាត់ច្រកម្ទេសក៍បានឧបត្ថម្ភថវិកាបន្ថែមមួយចំនួនដល់គ្រួសាររងគ្រោះក្នុងក្រុងបាវិតផងដែរ ។


ដោយ៖ ពេជ្រ សំអឿន(ប្រភព៖កាកបាទក្រហមកម្ពុជា)





