លោកជំទាវ ទុយ សិរីរតនៈ បន្តចុះសួរសុខទុក្ខលោក ភិន ដារ៉ាវុធ អតីតមន្ត្រីរាជការបម្រើការងារនៅ AKP
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦--






លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្រសួងព័ត៌មាន តំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា វិស័យព័ត៌មាន (អ.ន.ក វិស័យព័ត៌មាន) អមដំណើរដោយឯកឧត្តម លោក ជំទាវ លោក លោកស្រី ជាសមាជិក សមាជិកា អ.ន.ក. វិស័យព័ត៌មាន អញ្ជើញចុះសួរសុខទុក្ខលោក ភិន ដារ៉ាវុធ ដែលជាអតីតមន្ត្រីរាជការបម្រើការងារនៅអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៃក្រសួងព័ត៌មាន នៅផ្ទះលេខ៣៥២ ផ្លូវ១៦៣ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦។
រូបថត៖ ខឹម សុវណ្ណារ៉ា





