អ៊ីរ៉ង់បិទច្រកសមុទ្រហ័រមុសរហូតដល់មានការជូនដំណឹងបន្ថែម
AKP ភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ -- ទីក្រុងតេអេរ៉ង់បានបិទច្រកសមុទ្រហ័រមុសរហូតដល់មានការជូនដំណឹងបន្ថែម ដោយសារតែការកើនឡើងនៃភាពតានតឹងនៃជុំចុងក្រោយជាមួយទីក្រុងវ៉ាស៊ីនតោន។ នេះបើយោងតាមការប្រកាសរបស់អាជ្ញាធរច្រកសមុទ្រឈូងសមុទ្រពែរ្សអ៊ីរ៉ង់(PGSA)។
ទីភ្នាក់ងារនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គមអ៊ិចថា «ដោយសារតែភាពតានតឹងដែលបណ្តាលមកពីកងកម្លាំងអាម៉េរិកឈ្លានពាន និងការប្រកាសថ្មីៗនេះដែលចេញដោយកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ ច្រកសមុទ្រហ័រមុសនឹងត្រូវបិទទាំងស្រុង។អ្នកដាក់ពាក្យសុំដែលទទួលបានលិខិតអនុញ្ញាតឆ្លងកាត់រួចហើយត្រូវបានស្នើសុំឱ្យអត់ធ្មត់ និងរង់ចាំការជូនដំណឹងបន្ថែមពី PGSA»។
នៅពេលមុននេះ ទីស្នាក់ការកណ្តាល ខាតាម អាល់-អាន់ប៊ីយ៉ា នៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់បាននិយាយថា ទីក្រុងតេអេរ៉ង់បានសម្រេចចិត្តបិទច្រកសមុទ្រហ័រមុសសម្រាប់ចរាចរណ៍ទាំងអស់បន្ទាប់ពីការវាយប្រហារថ្មីរបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





