រុស្ស៊ីត្រៀមខ្លួនជួយអាហ្វ្រិកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ
AKP ភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក ស៊ែរហ្គេយ ឡាវរ៉ូវ បាននិយាយនៅក្នុងសុន្ទរកថាបើកកិច្ចពិភាក្សាជាមួយលោក បេនកូឡេ អាដេអូយ៉េ ស្នងការទទួលបន្ទុកកិច្ចការនយោបាយសន្តិភាព និងសន្តិសុខនៃសហភាពអាហ្វ្រិក (AU) ថា ពេលវេលាគឺសមស្របសម្រាប់ប្រទេសរុស្ស៊ីក្នុងការផ្តល់ជំនួយពេញលេញដល់បណ្តាប្រទេសនៅអាហ្វ្រិក ដែលកំពុងបង្ហាញពីបំណងប្រាថ្នាចង់អភិវឌ្ឍន៍ផលិតកម្មឧស្សាហកម្មផ្ទាល់ខ្លួន។
អ្នកការទូតកំពូលរបស់រុស្ស៊ីរូបនេះបានបញ្ជាក់ពីបំណងប្រាថ្នារបស់ជនជាតិអាហ្វ្រិកថា «ដើម្បីប្រើប្រាស់ឱ្យបានច្រើនបំផុតនូវអ្វីដែលត្រូវបានផ្តល់ឱ្យពួកគេដោយធម្មជាតិ និងដោយព្រះ» ពោល គឺការអភិវឌ្ឍផលិតកម្មឧស្សាហកម្មផ្ទាល់ខ្លួន និងធ្វើអ្វីគ្រប់យ៉ាងដើម្បីឱ្យមានតម្លៃបន្ថែមពីធនធានធម្មជាតិឱ្យបានច្រើនតាមដែលអាចធ្វើទៅបានដែឡស្ថិតនៅក្នុងប្រទេសទាំងនោះ។
លោក ឡាវរ៉ូវ បានកត់សម្គាល់ថា «ប្រទេសរបស់យើងមានកំណត់ត្រាយូរអង្វែងក្នុងការគាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្មជាតិ និងកសិកម្មជាតិនៅក្នុងប្រទេសអាហ្វ្រិក»។ លោកបានបន្ថែមថា «ឥឡូវនេះ ខ្ញុំគិតថាជាពេលវេលាត្រឹមត្រូវក្នុងការប្រើប្រាស់បទពិសោធន៍នេះក្នុងការអនុវត្ត និងប្រកបដោយអត្ថន័យក្នុងលក្ខខណ្ឌថ្មី»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





