អាជ្ញាធរអ៊ីរ៉ង់បញ្ជាក់ពីការស្លាប់របស់លោក ឡារីចានី និងការតែងតាំងអ្នកស្នងតំណែង
AKP ភ្នំពេញ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ --
អាជ្ញាធរអ៊ីរ៉ង់បានបញ្ជាក់ពីព័ត៌មានអំពីការស្លាប់របស់លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់ លោក អាលី ឡារីចានី (Ali Larijani) ដែលជាលទ្ធផលនៃការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។
សេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើបណ្តាញតាឡេក្រាមរបស់អ្នកនយោបាយរូបនេះបាននិយាយថា "លោក អាលី ឡារីចានី ត្រូវបានសម្លាប់"។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Fars បានឱ្យដឹងថា អាជ្ញាធរអ៊ីរ៉ង់បានតែងតាំងអ្នកស្នងតំណែងចំនួនបីទៅប្រាំពីរនាក់សម្រាប់មុខតំណែងសំខាន់ៗនៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលរដ្ឋ និងបញ្ជាការកងទ័ពរបស់ប្រទេស។
យោងតាមព័ត៌មានរបស់ខ្លួន អ្នកស្នងតំណែងពីបីទៅប្រាំពីរនាក់ត្រូវបានតែងតាំងសម្រាប់មុខតំណែងរដ្ឋាភិបាល និងមេបញ្ជាការយោធាដែលទទួលខុសត្រូវទាំងអស់។ វាត្រូវបានចង្អុលបង្ហាញថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង ដើម្បីឱ្យក្នុងករណីមានឧប្បត្តិហេតុណាមួយ «ការគ្រប់គ្រងប្រទេស និងប្រតិបត្តិការការពារជាតិអាចបន្តដោយគ្មានការរំខាន»៕
ដោយ: យា ចិន្តាខន្តី (ប្រភព: តាសស៍)





