ការស្ទង់មតិ៖ ប្រជាជនកាណាដាភាគច្រើនមានការព្រួយបារម្ភអំពីការគំរាមកំហែងរបស់សហរដ្ឋអាមេរិកដល់អធិបតេយ្យភាពទឹកដីខ្លួន
AKP ភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ -- ប្រជាជនកាណាដាភាគច្រើនមានការព្រួយបារម្ភអំពីការគំរាមកំហែងដែលអាចកើតមានពីសហរដ្ឋអាមេរិកចំពោះអធិបតេយ្យភាពជាតិរបស់ប្រទេសកាណាដា។ នេះបើយោងតាមរបាយការណ៍របស់ CTV News កាលពីថ្ងៃចន្ទ ដោយដកស្រង់លទ្ធផលពីការស្ទង់មតិពីវិទ្យាស្ថានស្រាវជ្រាវ Nanos Research។
យោងតាមរបាយការណ៍ បានឱ្យដឹងថា អ្នកឆ្លើយតប ៦៤% បាននិយាយថា ពួកគេមានអារម្មណ៍ព្រួយបារម្ភ ខណៈដែល ១៩% បាននិយាយថា ពួកគេមិនព្រួយបារម្ភទេ ហើយ ១៧% ឆ្លើយតបអព្យាក្រឹត។
ការបំបែកទិន្នន័យតាមប្រជាសាស្ត្របានបង្ហាញថា ការព្រួយបារម្ភន គឺខ្ពស់បំផុតក្នុងចំណោមប្រជាជនវ័យចំណាស់ ដោយជនជាតិកាណាដាដែលមានអាយុ ៥៥ឆ្នាំឡើងទៅត្រូវបានរាយការណ៍ពីកម្រិតនៃការព្រួយបារម្ភច្រើនបំផុត។
ការស្ទង់មតិនេះក៏បានបង្ហាញពីគម្លាតយេនឌ័រក្នុងការយល់ឃើញផងដែរ ដោយស្ត្រីហាក់ដូចជាមើលឃើញថាសហរដ្ឋអាមេរិកជាការគំរាមកំហែងច្រើនជាង ដោយមាន ៦៩,៣% បើប្រៀបធៀបទៅនឹងបុរសដែលមាន ៥៧,៩%។ នេះបើយោងតាម CTV News៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





