ម៉ាឡេស៊ី-សិង្ហបុរី ខិតជិតដល់ការដាក់ឱ្យដំណើរការសេវារថភ្លើងឆ្លងកាត់ព្រំដែនរយៈពេល ៥នាទី
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ -- សភាម៉ាឡេស៊ី (Dewan Rakyat) បានអនុម័តច្បាប់ ស្តីពីការតភ្ជាប់ផ្លូវដែកដែលភ្ជាប់រដ្ឋចូហូររបស់ប្រទេសម៉ាឡេស៊ីជាមួយប្រទេសសិង្ហបុរី (ច្បាប់ប្រព័ន្ធដឹកជញ្ជូនរហ័ស-RTS Link ឆ្នាំ២០២៦) ដោយបង្កើតក្របខ័ណ្ឌច្បាប់សម្រាប់ដំណើរការប្រព័ន្ធផ្លូវដែកទីក្រុងឆ្លងកាត់ព្រំដែន។
ចលនានេះត្រូវបានគេមើលឃើញថាជាដំណោះស្រាយយុទ្ធសាស្ត្រ ដើម្បីបន្ធូរបន្ថយការកកស្ទះនៅផ្លូវចូហូរ-សិង្ហបុរី ខណៈដែលពង្រឹងការតភ្ជាប់សេដ្ឋកិច្ចទ្វេភាគីរវាងប្រទេសម៉ាឡេស៊ី និងសិង្ហបុរី។
អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃម៉ាឡេស៊ី លោក ស្សាំមុល អានួរ ណាសារ៉ាហ៍ (Shamsul Anuar Nasarah) បាននិយាយថា ជាមួយនឹង RTS Link ការធ្វើដំណើរតាមរថភ្លើងនឹងចំណាយពេលត្រឹមតែ ៥នាទីប៉ុណ្ណោះ ជាមួយនឹងកាលវិភាគធម្មតា និងសមត្ថភាពដឹកអ្នកដំណើរបានចំនួន ១០.០០០នាក់ក្នុងមួយម៉ោង៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





