អ៊ីរ៉ង់ជម្រាបជូនរុស្ស៊ី និងចិនអំពីកិច្ចចរចាជាមួយសហរដ្ឋអាមេរិកនៅអូម៉ង់
AKP ភ្នំពេញ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦ -- អ៊ីរ៉ង់បានពិគ្រោះយោបល់ជាមួយរុស្ស៊ី និងចិន ហើយខ្លួនក៏តែងតែជូនដំណឹងដល់ទីក្រុងម៉ូស្គូ និងប៉េកាំងអំពីដំណើរការនៃកិច្ចចរចាជាមួយសហរដ្ឋអាមេរិកនៅប្រទេសអូម៉ង់ស្តីពីការដោះស្រាយវិបត្តិជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ នេះបើយោងតាមការលើកឡើងរបស់មន្ត្រីការទូតជាន់ខ្ពស់របស់សាធារណរដ្ឋអ៊ីស្លាមលោក អាបាស អារ៉ាកឈី (Abbas Araghchi)។
ទីភ្នាក់ងារសារព័ត៌មាន Tasnim បានដកស្រង់សម្តីរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់រូបនេះ ដែលបាននិយាយថា «ការចូលរួមរបស់ប្រទេសក្នុងតំបន់ក្នុងការគាំទ្រដល់កិច្ចចរចា គឺល្អ ហើយយើងនឹងបន្តកិច្ចពិគ្រោះយោបល់។ លើសពីនេះទៀត យើងបន្តពិគ្រោះយោបល់ជាមួយរុស្ស៊ី និងចិន។ យើងបានជម្រាបជូនរុស្ស៊ី និងចិនអំពីដំណើរការនៃកិច្ចចរចានេះហើយ»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





