លោក ពូទីន និងលោក ស៊ី ពិភាក្សាអំពីទំនាក់ទំនងរុស្ស៊ី-ចិន ដែលកំពុងរីកចម្រើន និងកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អប្រសើរ
AKP ភ្នំពេញ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦ -- ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយនៅក្នុងកិច្ចប្រជុំតាមអនឡាញមួយជាមួយមេដឹកនាំចិន លោក ស៊ី ជីនភីង (Xi Jinping) កាលពីថ្ងៃពុធថាទំនាក់ទំនងរវាងរុស្ស៊ី និងចិន កំពុងស្ថិតក្នុងការរីកចម្រើនឥតឈប់ឈរ។
មេដឹកនាំរុស្ស៊ីរូបនេះក៏បានហៅកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរថា ជាកិច្ចសហប្រតិបត្តិការគំរូផងដែរ។
ចំពោះភាគីចិន លោក ស៊ី បានកត់សម្គាល់ថា ប្រទេសចិន និងរុស្ស៊ីកំពុងការពារភាពយុត្តិធម៌សកលលោកប្រកបដោយជោគជ័យ ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងចូលដល់ដំណាក់កាលថ្មីនៃការអភិវឌ្ឍ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





