សម្តេចព្រះព្រហ្មរតនមុនី ពិន សែម និមន្តចុះសួរសុខទុក្ខកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ
AKP ព្រះវិហារ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥–









សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក សមាជិកថេរសភាព្រះពុទ្ធសាសនាកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ នៅខេត្តសៀមរាប និមន្តដឹកនាំព្រះសង្ឃ និងពុទ្ធបរិស័ទ នៅក្នុងខេត្តសៀមរាប រួមជាមួយបណ្តាខេត្តមួយចំនួនទៀតទៅសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ជូនដល់កងទ័ពជួរមុខ នៅគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤ ស្ថិតនៅស្រុកស្រអែម ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥។
រូបថត៖ ឃុត សៅ





