ព្រះមេគណ ខេត្តព្រះសីហនុ នាំយកគ្រឿងឧបភោគបរិភោគឧបត្ថមជូនអនុប្រធានសាខាកាកបាទក្រហមក្រុងកំពង់សោម
AKP ខេត្តព្រះសីហនុ ថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២៦–ព្រះមេគណខេត្តព្រះសីហនុ ដឹកនាំព្រះអនុគណ ព្រមទាំងព្រះគ្រូចៅ អធិការទាំង ៩វត្ត និង អាស្រមចំនួន ២ នៃក្រុង កំពង់សោម បាននាំយកគ្រឿងឧបភោគ បរិភោគ និងបច្ច័យមួយចំនួនឧបត្ថម្ភ ដល់សាខាកាកបាទ ក្រហមក្រុងកំពង់សោម ខេត្តព្រះសីហនុ ដើម្បីប្រើប្រាស់បំរើឪ្យការងារមនុស្សធម៌ជួយដល់ប្រជាពល រដ្ឋទីទ័លក្រ ជនចាស់ជរាគ្នានទីពឹង ស្ត្រីមានកូនច្រើន ជាពិសេសប្រជាពលរដ្ឋងាយរងគ្រោះ និងប្រជាពលរដ្ឋរងគ្រោះធម្មជាតិផ្សេងៗនៅក្នុងមូលដ្ឋាន នាព្រឹកថ្ងៃពុធទី១៤ ខែតុលា ឆ្នាំ២០២៦។

ជាមួយគ្នានោះដែរ លោក នួន ប៊ុនថុល ប្រធានគណៈកម្មាធិការ អនុសាខាកាក បាទក្រហមកម្ពុជា ក្រុង កំពង់សោម បានថ្លែងអំណរគុណចំពោះកាយវិការប្រកបដោយព្រះទ័យ មេត្តា ករុណា និងសប្បុ រសធម៌របស់ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ពិតជា បានបង្ហាញពីការចូលរួម ចំណែកយ៉ាងសំខាន់ក្នុង សកម្មភាពការងារមនុស្សធម៌យ៉ាងល្អប្រសើរ រវាង ពុទ្ធចក្រ និងអាណាចក្រ ដើម្បីជួយសម្រាលទុក្ខ លំបាករបស់ប្រជាពលរដ្ឋ រងគ្រោះ និងងាយរង គ្រោះនៅក្នុងមូលដ្ឋាន ក្រុងកំពង់សោមបានទាន់ ពេលវេលា ដោយមិនទុក នរណាម្នាក់ចោលនោះ ឡើយ។

ក្នុងនាមជាប្រធានគណៈកម្មាធិការអនុសាខាកាក បាទក្រហមកម្ពុជា ក្រុង កំពង់សោម សូមជូនពរ ដល់ព្រះថេរានុថេរគ្រប់ព្រះអង្គ សូមមានសុខភាពល្អ និងបន្តចូលរួមការងារមនុស្សធម៌ជាមួយអនុសាខាកាកបាទក្រហមកម្ពុជា ក្រុង ស្រុកបន្ថែមទៀត ក្នុងការជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងជនចាស់ជារាក្នុងមូលដ្ឋាន ៕


ដោយ៖ ងូ សុមុនី





