ហុងកុង និងសិង្ហបុរីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាថ្មី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទាក់ទងនឹងថាមពល
AKP ភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ -- នាយកដ្ឋានសេវាកម្មអគ្គិសនី និងមេកានិកនៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) របស់ប្រទេសចិន និងអាជ្ញាធរទីផ្សារថាមពលសិង្ហបុរី បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលបានបន្តសុពលភាពឡើងវិញ កាលពីថ្ងៃចន្ទ ដើម្បីបន្ត និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងហុងកុង និងសិង្ហបុរីលើវិស័យថាមពល។
ការបន្តសុពលភាពនេះ គឺជាការបន្តអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាដំបូង ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីឆ្នាំ២០២០ ដើម្បីពង្រឹងទំនាក់ទំនងសហប្រតិបត្តិការលើបញ្ហាពាក់ព័ន្ធនឹងថាមពល។
យោងតាមអនុស្សរណៈនៃការយោគយល់គ្នាដែលបានបន្តសុពលភាពនេះ ភាគីទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗចំនួន ៣រួមមាន៖ ប្រព័ន្ធ និងទីផ្សារអគ្គិសនី និងឧស្ម័ន ថាមពលកកើតឡើងវិញ ប្រសិទ្ធភាព និងការសន្សំសំចៃថាមពល ប្រព័ន្ធត្រជាក់កម្រិតតំបន់ បញ្ញាសិប្បនិម្មិត (AI) បណ្តាញអគ្គិសនីឌីជីថល និងបច្ចេកវិទ្យាដែលមានការបំភាយកាបូនទាប និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាពហុភាគី៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





