លោកអភិបាលរងខេត្ត អញ្ជើញសំណេះសំណាលជាមួយអ្នកសារ ព័ត៌មានរដ្ឋ និងឯកជនក្នុងខេត្តព្រះសីហនុ
AKP ខេត្តព្រះសីហនុ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦--រសៀលថ្ងៃចន្ទទី៥ ខែតុលា ឆ្នាំ២០២៦ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញសំណេះ សំណាលជាមួយបងប្អូនអ្នកសារព័ត៌មានក្នុងខេត្តព្រះ សីហនុ ទាំងវិស័យរដ្ឋ និងឯកជនក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិខ្មែ។

ក្នុងឪកាសនោះ លោកឡុង ឌីម៉ង់ អភិបាលរងខេត្ត សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបងប្អូនអ្នកសារព័ត៌មានទាំងអស់ ដែលបានខិតខំប្រឹង ប្រែងបំពេញបេសកកម្មក្នុងការនាំយកព័ត៌មានពិត ច្បាស់លាស់ និងទាន់ហេតុការណ៍ជូនដល់សាធារណ ជន។

ទន្ទឹមនោះលោក អភិបាលរងខេត្ត ក៏បានជម្រុញឪ្យបងប្អូនអ្នកសារព័ត៌មានទាំងអស់ប្រកាន់ភ្ជាប់នូវក្រម សីលធម៌ វិជ្ជាជីវៈសារព័ត៌មានឪ្យបានខ្ជាប់ខ្ជួនត្រូវផ្សព្វ ផ្សាយព័ត៌មានពិត ព័ត៌មានណាដែលបានផ្តល់ផល ប្រយោជន៍ដល់សង្គមជាតិ ជាពិសេសការចូលរួមផ្សព្វ ផ្សាយពីតំបន់សក្តានុពលទេសចរណ៍ និងការវិនិយោគរបស់ខេត្តព្រះសីហនុឪ្យបានទូលំទូលាយទៅដល់សាធា រណៈជនទាំងក្នុងប្រទេស និងក្រៅប្រទេស ម្យ៉ាងទៀតការផ្សព្វផ្សាយអំពីសន្តិសុខ សុវត្ថិភាពរបស់ខេត្តសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកាន់ខេត្តព្រះសីហនុកាន់តែច្រើនបន្ថែមទៀត ដើម្បីចូលរួមលើកកម្ពស់វប្បធម៌ ទំនៀមទម្លាប់ និងតម្លៃនៃបុណ្យ ភ្ជុំបិណ្ឌឱ្យកាន់តែទូលំទូលាយទាំងក្នុង និងក្រៅប្រទេស។

សូមជូនពរបងប្អូនអ្នកសារព័ត៌មាន ក៏ដូចជាក្រុមគ្រួសារជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន និងមានសុវត្ថិ ភាពក្នុងការធ្វើដំណើរឪ្យបានគ្រប់គ្នា និងបំពេញភារកិច្ចរបស់អ្នកសារព័ត៌មានក្នុងខេត្តព្រះសីហនុទាំងអស់ទទួលបានជោគជ័យ និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈថែមទៀត ៕

ដោយ៖ ងូ សុមុនី





