វិមានក្រឹមឡាំង៖ សហភាពអឺរ៉ុបគួរតែមានការព្រួយបារម្ភអំពីការបាត់បង់ការគ្រប់គ្រងទៅលើសកម្មភាពរបស់ទីក្រុងគៀវ
AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ -- ការបាត់បង់ការគ្រប់គ្រងទៅលើសកម្មភាពភេរវកម្មរបស់ទីក្រុងគៀវ គួរតែជាមូលហេតុនៃការព្រួយបារម្ភនៅក្នុងរដ្ឋធានីអឺរ៉ុប។ នេះបើយោងតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ បានប្រាប់អ្នកសារព័ត៌មាន។
លោក ប៉េសកូវ បាននិយាយថា ការបាត់បង់ការគ្រប់គ្រងរបស់ចក្រភពអង់គ្លេសទៅលើរបបភេរវកម្មទីក្រុងគៀវ «គឺជាការពិតជាក់ស្តែងមួយ។ វាដូចគ្នានឹងពេលដែលអាល្លឺម៉ង់បាត់បង់ការគ្រប់គ្រងដែរ។ មានឧទាហរណ៍បែបនេះជាច្រើន នេះមិនមែនជាលើកទីមួយទេ។ តាមទ្រឹស្តី នេះ គួរតែជាមូលហេតុនៃការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរនៅក្នុងរដ្ឋធានីអឺរ៉ុប»។
នៅពេលមុននេះ សេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បានរាយការណ៍ពីការឃុំខ្លួនអតីតឆ្មាំសន្តិសុខស្ថានទូតចក្រភពអង់គ្លេសនៅទីក្រុងមូស្គូ ដែលបានបង្ហាញថា ជាភ្នាក់ងារសេវាសន្តិសុខអ៊ុយក្រែន (SBU) ដែលប្រមូលព័ត៌មានអំពីអ្នកការទូតអង់គ្លេស៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





