AKP ស៊ីដនី ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦--






ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដឹកនាំយោធាជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ អញ្ជើញចូលរួមក្នុងពិធី Last Post Ceremony និងដាក់កម្រងផ្កា ដើម្បីរំលឹក និងសម្តែងការគោរពចំពោះវីរជន និងកងកម្លាំងអូស្ត្រាលី ដែលបានពលីជីវិតក្នុងបុព្វហេតុការពារ និងបម្រើជាតិរបស់ខ្លួន នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេល៥ថ្ងៃ (៦-១០ កញ្ញា) នៅប្រទេសអូស្ត្រាលី។
រូបថត៖ ក្រសួងការពារជាតិ