រដ្ឋបាលខេត្តកណ្ដាល ប្រជុំក្រុមលេខាធិការដ្ឋាន ក្រុមការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ
AKP កណ្ដាល ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦--រដ្ឋបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០២៦ បានរៀនចំកិច្ចប្រជុំក្រុមលេខាធិការដ្ឋាន ក្រុមការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ខេត្តកណ្តាល ដេីម្បីត្រួតពិនិត្យទៅលើការរៀបចំព្រាងលទ្ធផលគន្លឹះក្នុងឆ្នាំផែនការសកម្មភាពលម្អិត និងផែនការថវិកា ឆ្នាំ២០២៧ ដោយមានការចូលរួមពៅលោក ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល និងជាអនុប្រធានក្រុមការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ (ក.ហ.ស) ខេត្តកណ្ដាល ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោកឌឹម បូរ៉ា អភិបាលរងខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងនិងទីចាត់ការចំណុះសាលាខេត្តទាំងអស់ដែលខិតខំប្រឹងប្រែងនាពេលកន្លងមក ដើម្បីធានាថាផែនការសកម្មភាពទាំងនេះអាចសម្រេចបាននូវលទ្ធផលជាក់ស្តែង ។ លោកអភិបាលរងខេត្ត រំពឹងយ៉ាងមុតមាំថា ការអនុវត្តផែនការគម្រោងអភិវឌ្ឍន៍នេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការប្រែក្លាយខេត្តកណ្តាល ឱ្យក្លាយជាខេត្តដែលមានសេដ្ឋកិច្ចរីកចម្រើន ។

ក្នុងកិច្ចប្រជុំនោះមានមន្ទីរ អង្គភាពពាក់ព័ន្ធ ក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ នាយិកាទីចាត់ការហិរញ្ញវត្ថុខេត្ត និងមន្ត្រីជំនាញ នាយកទីចាត់ការផែនការ និងវិនិយោគ និងអ្នកពាក់ព័ន្ធជាច្រើនរូបចូលរួមផងដែរ ៕

ដោយ៖ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





