រដ្ឋបាលខេត្តព្រះសីហនុដឹកនាំកិច្ចប្រជុំចុះបំពេញ បេសកកម្មការងារអធិការកិច្ចអត្ថពលកម្មបរទេសដើម្បីពិនិត្យរកបណ្ណការងារ សៀវភៅការងារ តាមសហ គ្រាស និងគ្រឹះស្ថាននានាក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ
AKP ព្រះសីហនុ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦--រសៀលថ្ងៃអង្គារទី២៥ ខែសីហា ឆ្នាំ២០ ២៦ ឯកឧត្តម អភិបាល នៃគណៈអភិ បាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារអគ្គនាយកដ្ឋានអន្តោប្រ វេសន៍ និងក្រុមការងារអគ្គនាយកដ្ឋានការងារនៃក្រសួងម ហាផ្ទៃចុះបំពេញ បេសកកម្មការងារអធិកា រកិច្ចអត្ថពលកម្មបរទេស រកបណ្ណការងារ សៀវភៅការងារ ដែលបំពេញការងារតាមសហគ្រាស និងគ្រឹះស្ថាននានាក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដឹកនាំដោយឯកឧត្ដម ឧត្តមសេនីយទោ ផាន់ រតន: អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោ ប្រវេសន៍ក្រសួងមហាផ្ទៃ និងលោក ជួប ណារ៉ាក់ អគ្គនាយករង នៃអគ្គនាយកដ្ឋានការងារ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ:។ 
ឯកឧត្ដម ឧត្តមសេនីយ ទោ ផាន់ រតន: អគ្គនាយក រងអន្តោប្រវេសន៍ បានប្រសាសន៍សូមការគាំទ្រពីរដ្ឋបាលខេត្តព្រះសីហនុ ក្នុងការចុះបំពេញបេសកកម្មការងាររបស់អធិការកិច្ចអត្ថពលកម្មបរទេសតាមរោងចក្រ សហគ្រាស គ្រឹះស្ថាននានាក្នុងភូមិសាស្ត្ររាជធានី ខេត្ត ជាពិសេសខេត្តព្រះសីហនុ ដែលមាន ការចូលរួមពីមន្ទីរការងារខេត្ត និងរដ្ឋបាលខេត្ត។ កាលពីឆ្នាំ២០២៤យើងបានចុះធ្វើអធិការកិច្ចនៅតាម រោងចក្រ សហគ្រាស និង គ្រឹះសា្ថននានា ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដោយធ្វើការផ្សព្វផ្សាយឪ្យអត្ថពលករបរទេសត្រូវមានបណ្ណការងារ សៀវភៅការងារ និងធ្វើការផាកពិន័យ ដោយឡែកឆ្នាំ២០២៥ យើងបានអាកខាន។

ដោយឡែកសម្រាប់ឆ្នាំ២០២៦នេះ ក្រុមការងារ បន្តចុះបំពេញការងារធ្វើអធិការកិច្ចអត្ថពលកម្មបរទេសនៅតាមរោងចក្រ សហគ្រាស និងគ្រឹះស្ថាននានាក្នុងរាជធានីខេត្ត ជាពិសេសចុះបំពេញការងារក្នុងខេត្តព្រះសីហនុ។
ឯកឧត្ដម ឧត្តមសេនីយ ទោ ផាន់ រតន: ក៏បានថ្លែងអំណគុណមន្ទីរការងារខេត្ត និងគណៈបញ្ជាការឯក ភាពរដ្ឋបាលខេត្តបានដោះ ស្រាយទំនាស់ការងារប្រព្រឹត្តទៅបានល្អ ជាបទពិសោធន៍មួយសម្រាប់ធ្វើការចែករំលែក ហើយយកខេត្តព្រះសីហនុធ្វើជាគំរូក្នុងការដោះស្រាយទំនាស់ការងារប្រកបដោយប្រសិទ្ធិភាព ប្រសិទ្ធិផលនាពេលកន្លងមក។ ក្រុមការងារចម្រុះរបស់យើងដែលមាន រដ្ឋបាលខេត្តចូលរួម ដើម្បីពិនិត្យមើលអត្ថពលកម្មបរទេសដែលកំពុងស្នាក់ នៅធ្វើការងារនៅតាម រោងចក្រ សហគ្រាស និងគ្រឹះស្ថាននានាក្នុងខេត្ត ព្រះសីហនុ ថាតើ ពួកគាត់ មានបណ្ណការងារ សៀវភៅការងារ ឬ VISA ប្រកបមុខរបរ ឬ VISA ទេសចរណ៍។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ក្រុមការងារអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងក្រុមការងារអគ្គនាយកដ្ឋានការងារចុះបំពេញបេសកកម្មការងារអធិការកិច្ចអត្ថពលកម្មបរទេសតាមរោងចក្រ សហ គ្រាស និងគ្រឹះស្ថាននានាក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដើម្បីរួមគ្នាពិនិត្យលក្ខណៈ បច្ចេកទេសដូចជា VISA ការងារ VISA ទេសចរណ៍ ពិនិត្យរកបណ្ណការងារ សៀវភៅការងារ ដើម្បីធានាថាពួកគាត់បានចូលមកស្នាក់នៅ បំពេញការងារនៅកម្ពុជា ស្របតាមច្បាប់ការងារ នៃព្រះរាជាណាចក្រកម្ពុជា ហើយ ការចុះមកនាពេលនេះរដ្ឋបាលខេត្តសូមស្វាគមន៍ដោយធ្វើការងាររួមគ្នា ក្រៅពីការងារអត្ថពលកម្មបរទេស យើងក៏ពិនិត្យរកបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ផងដែរ។ ដើម្បីសំអាត Scams យើងត្រូវក្លៀ Scams និងការស្នាក់ នៅដោយខុសច្បាប់នៅ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ។

ឯកឧត្តមអភិបាលខេត្ត ក៏ បានថ្លែងអំណគុណក្រុមការងារនៃមន្ទីរការងារខេត្ត និងថ្នាក់ដឹកនាំខេត្តដែលបានលះបង់កម្លាំងកាយក្នុងការបំពេញ ការងារនាពេលកន្លងមក ហើយយើងបន្តចាប់ដៃគ្នាបង្ក្រាបបោសសំអាត Scams ឪ្យអស់នៅ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ៕

ដោយ ៖ងូ សុមុនី





