លោក លី នឹងរៀបចំកិច្ចប្រជុំបិទទ្វារមួយនៅក្នុងសប្តាហ៍នេះ ដើម្បីពិនិត្យមើលឡើងវិញនូវគោលនយោបាយអចលនទ្រព្យ
AKP ភ្នំពេញ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ -- ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង នឹងធ្វើជាអធិបតីក្នុងកិច្ចប្រជុំបិទទ្វារមួយនៅក្នុងសប្តាហ៍នេះ ដើម្បីពិនិត្យមើលឡើងវិញនូវគោលនយោបាយទីផ្សារអចលនទ្រព្យ។នេះបើយោងតាមអ្នកនាំពាក្យប្រធានាធិបតីបាននិយាយកាលពីថ្ងៃពុធ ខណៈដែលរដ្ឋាភិបាលកំពុងស្វែងរកការបង្កើនការផ្គត់ផ្គង់លំនៅដ្ឋាន។
សម័យប្រជុំនាពេលខាងមុខដែលគ្រោងធ្វើឡើងនៅថ្ងៃសុក្រស្អែកនេះគឺធ្វើតាមការណែនាំរបស់លោក លី កាលពីដើមសប្តាហ៍នេះ ក្នុងការធានាបាននូវការផ្គត់ផ្គង់លំនៅដ្ឋានយ៉ាងច្រើន ដើម្បីទប់ស្កាត់ការកើនឡើងនៃតម្លៃលំនៅដ្ឋាន។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំនាពេលខាងមុខ មន្ត្រីនានាត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីការផ្គត់ផ្គង់លំនៅដ្ឋាន ខណៈដែលរដ្ឋាភិបាលត្រូវបានគេរាយការណ៍ថាកំពុងរៀបចំប្រកាសវិធានការផ្គត់ផ្គង់លំនៅដ្ឋាននៅចុងសប្តាហ៍នេះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





