ប្រទេសចិននឹងកែលម្អក្របខ័ណ្ឌច្បាប់សម្រាប់ជនពិការក្នុងអំឡុងឆ្នាំ២០២៦-២០៣០
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ -- លោក ចេង កៃ ប្រធានសហព័ន្ធជនពិការចិន បាននិយាយថា ប្រទេសចិនត្រៀមខ្លួនរួចជាស្រេចដើម្បីកែលម្អក្របខ័ណ្ឌច្បាប់ទាក់ទងនឹងការអប់រំ និងអាណាព្យាបាលមនុស្សពេញវ័យសម្រាប់ជនពិការក្នុងអំឡុងពេលឆ្នាំ ២០២៦-២០៣០។
លោក ចេង បានធ្វើការកត់សម្គាល់ខាងលើនេះកាលពីថ្ងៃចន្ទ នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីផែនការរបស់ប្រទេសចិនសម្រាប់កិច្ចការពារ និងការអភិវឌ្ឍជនពិការក្នុងអំឡុងពេលផែនការប្រាំឆ្នាំលើកទី១៥(ឆ្នាំ២០២៦-២០៣០)។
យោងតាមលោក ចេង បានឱ្យដឹងថា ប្រទេសចិនក៏នឹងកែសម្រួលច្បាប់ ស្តីពីកិច្ចការពារជនពិការ និងគាំទ្រច្បាប់ក្នុងស្រុក ដើម្បីអនុវត្តច្បាប់ ស្តីពីការកសាងបរិយាកាសរស់នៅដែលគ្មានរបាំងផងដែរ។
ប្រទេសចិនបានបង្កើតក្របខ័ណ្ឌច្បាប់ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ជនពិការ ដែលមានច្បាប់ជាង១១០ បទប្បញ្ញត្តិរដ្ឋបាលជាង៧០ និងបទប្បញ្ញត្តិក្នុងស្រុកជាង៩០៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





