ពិធីបិទសិក្ខាសាលាផ្សព្វផ្សាយអប់រំស្តីពីការលើកកម្ពស់ការយល់ដឹងពីផល ប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនក្នុងវិស័យសាសនាខេត្តព្រះសីហនុ
AKP ព្រះសីហនុ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦--នៅរសៀលថ្ងៃសៅរ៍ទី៥ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ជាប្រធានក្រុមការងាររាជរដ្ឋាភិ បាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានអញ្ជើញបិទសិក្ខាសាលាផ្សព្វផ្សាយអប់រំស្តីពីការលើកកម្ពស់ការយល់ ដឹងពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនក្នុងវិស័យសាសនា ដែលមានសិក្ខាកាមចូលរួមជាង ៥០០អង្គ នាក់ នៅមជ្ឈមណ្ឌលមង្គលសេដ្ឋាច័ន្ទ ស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។ 

ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ មានប្រសាសន៍ បិទសិក្ខាសាលាដោយគូសបញ្ជាក់ថា សាសនា និងអន្តរសាសនាបានចូលរួមជា មួយរាជរដ្ឋាភិបាល ក្នុងការ លើកកម្ពស់ការងារសង្គម បានច្រើន យើងមានឪកាសក្នុងការធ្វើការផ្លាស់ប្តូរការងារជាមួយគ្នា ព្រោះប្រជាពលរដ្ឋកម្ពុជាមានសិទ្ធិកាន់សាសនាផ្សេងគ្នា មានដូចជា សាសនាព្រះពុទ្ធ ជាសាសនាដែលទទួលស្គាល់ដោយរដ្ឋាភិបាល សាសនាឥស្លាម និងសាសនាគ្រឹះដែលមាន នីកាយផ្សេងគ្នាជាច្រើនផ្សេងទៀត។ រាជរដ្ឋាភិ បាលបានដាក់ចេញដោយ មិនរើសអើងចំពោះសាសនា ហើយសេរីភាពពហុសាសនា ព្រមជាមួយ សាសនានាផងដែរ ព្រោះសាសនានិមួយៗមានគុណតម្លៃដូចគ្នា និងមាននីកាយផ្សេងគ្នា។ ប្រជាពលរដ្ឋកម្ពុជា មានជំនឿទៅលើ សាសនាព្រះពុទ្ធមិនអាចកាត់ថ្លៃបានក្នុងការចូលរួមចំណែកកសាងអភិវឌ្ឍសង្គមជាតិ ជាពិសេសផ្តើមចេញពិការហូប ចុក ហើយបញ្ហាស្បៀងអាហារ និងអាហារូបត្ថម្ភជារឿងមួយ សំខាន់ ដើម្បីឪ្យកាយសម្បទារបស់យើងលូត លាស់បានល្អ ជាពិសេសផ្តើមចេញពីកុមារតូច។ ការអប់រំ យើងត្រូវសិក្សាស្រាវជ្រាវតាមប្រព័ន្ធ Internet និងតាម Digital ជាដើម។ ចំពោះ AI ជាប្រព័ន្ធបច្ចេកវិទ្យាមួយទំនើប ដែលអាចជួយសម្រួលការងាររបស់យើងបានច្រើននាពេលបច្ចុប្បន្ននេះ។ ហើយគ្រប់សាសនាអាចចូលរួមជួយបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋ ហើយស្ថាប័នសាសនា ក៏ជាស្ថាប័នគំរូដែលបាមចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីធានាថា មានសុខសន្តិភាព ស្ថេរភាពនយោបាយពេញផ្ទៃប្រទេស។



ឯកឧត្តម សាយ សំអាល់បានបន្តថា រាល់សាសនា សុទ្ធតែល្អ ក៏ប៉ុន្តែមនុស្សទេដែលធ្វើឱ្យមានការបែងចែក បង្កជាជម្លោះ ឈានទៅបង្កជាសង្គ្រាមថែម ទៀតផង ដូច្នេះមិនថា សាសនាព្រះពុទ្ធ ឥស្លាមសាសនា និងគ្រឹះសាសនានោះទេ សុទ្ធតែបានធ្វើការផ្សព្វផ្សាយអប់រំមនុស្សឪ្យប្រព្រឹត្តិតែអ្វីល្អ និងចេះជួយគ្នាទៅវិញទៅមក ៕
ដោយ ងូ សុមុនី





