រដ្ឋមន្ដ្រីការបរទេសចិន៖ ចិនគាំទ្រយ៉ាងមុតមាំចំពោះបុព្វហេតុនៃអង្គការសហប្រជាជាតិ
AKP ភ្នំពេញ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) បានមានប្រសាសន៍កាលពីថ្ងៃចន្ទថា ប្រទេសចិនតែងតែគោរពតាមគោលបំណង និងគោលការណ៍ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងគាំទ្រយ៉ាងមុតមាំចំពោះបុព្វហេតុនៃអង្គការសហប្រជាជាតិ។
លោក វ៉ាង ដែលជាសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន បានធ្វើការកត់សម្គាល់នេះនៅពេលជួបជាមួយ លោកស្រី ការ៉ូលីន រ៉ូដ្រីហ្គេស៍ បឺកេត (Carolyn Rodrigues-Birkett) តំណាងអចិន្ត្រៃយ៍របស់ប្រទេសហ្គីយ៉ាណាប្រចាំអង្គការសហប្រជាជាតិ និងជាបេក្ខជនសម្រាប់តំណែងអគ្គលេខាធិការអង្គការសហប្រជាជាតិបន្ទាប់ នៅទីក្រុងប៉េកាំង។
លោកបានមានប្រសាសន៍ថា ប្រទេសចិននឹងចូលរួមក្នុងការជ្រើសរើសអគ្គលេខាធិការអង្គការសហប្រជាជាតិបន្ទាប់ដោយការទទួលខុសត្រូវ និងស្ថាបនា ហើយគាំទ្រការជ្រើសរើសអគ្គលេខាធិការដែលនឹងគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ បង្ហាញពីសមត្ថភាពលេចធ្លោធ្វើសកម្មភាពដោយយុត្តិធម៌ និងភាពស្មោះត្រង់ និងទទួលខុសត្រូវដោយការប្តេជ្ញាចិត្តស្របតាមធម្មនុញ្ញនៃអង្គការសហប្រជាជាតិ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





