សហរដ្ឋអាមេរិកនិយាយថា ខ្លួនបានចាប់ផ្តើមការវាយប្រហារថ្មីប្រឆាំងនឹង
AKP ភ្នំពេញ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ -- បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានប្រកាសថា ខ្លួនបានចាប់ផ្តើមការវាយប្រហារថ្មីមួយប្រឆាំងនឹងអ៊ីរ៉ង់ ដែលជាយប់ទីប្រាំបួនជាប់ៗគ្នានៃប្រតិបត្តិការយោធា។
ខ្លួនបាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអ៊ិច ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកថា «បញ្ជាការ CENTCOM បានចាប់ផ្តើមធ្វើការវាយប្រហារថ្មីមួយប្រឆាំងនឹងអ៊ីរ៉ង់នៅវេលាម៉ោង ៧:០០យប់ (ម៉ោងស្តង់ដារភាគខាងកើតនៅថ្ងៃអាទិត្យ) សម្រាប់យប់ទីប្រាំបួនជាប់ៗគ្នា»។
ខ្លួនបានបន្ថែមថា ការវាយប្រហារទាំងនេះមានបំណងធ្វើឱ្យចុះខ្សោយបន្ថែមទៀតនូវសមត្ថភាពយោធាអ៊ីរ៉ង់ ដែលប្រើដើម្បីកំណត់គោលដៅលើនាវាពាណិជ្ជកម្ម និងនាវិកស៊ីវិលដែលឆ្លងកាត់ច្រកសមុទ្រហ័រមុស៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





