លោក លី ជែម្យុង៖ ស្ត្រីគួរតែអាចប្រើថ្នាំរំលូតកូនបានដោយសុវត្ថិភាព
AKP ភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ -- លោកប្រធានាធិបតី លី ជែម្យុង បានណែនាំរដ្ឋាភិបាលកាលពីថ្ងៃអង្គារ ឱ្យស្វែងរកមធ្យោបាយដើម្បីអនុញ្ញាតឱ្យស្ត្រីអាចប្រើថ្នាំគ្រាប់រំលូតកូនប្រភេទ mifepristone ដោយសុវត្ថិភាព សូម្បីតែមុនពេលមានក្របខ័ណ្ឌច្បាប់ចាំបាច់ក៏ដោយ។
លោក លី បានថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា ស្ត្រីកូរ៉េខាងត្បូងបានទិញថ្នាំគ្រាប់ដោយផ្ទាល់ពីបរទេស ដើម្បីគេចពីការរឹតបន្តឹងក្នុងស្រុក ដោយប្រថុយប្រថាននឹងសុខភាពរបស់ពួកគេ។
លោកបានថ្លែងនៅក្នុងកិច្ចប្រជុំនៅការិយាល័យ Cheong Wa Dae ថា«ទោះបីជាវាបង្កការលំបាកខ្លះដល់រដ្ឋាភិបាលក៏ដោយ យើងត្រូវតែអនុញ្ញាតឱ្យពួកគេអាចប្រើប្រាស់វាឱ្យបានត្រឹមត្រូវ»។
ខណៈដែលការរំលូតកូនមិនមែនជារឿងខុសច្បាប់នៅក្នុងប្រទេសកូរ៉េខាងត្បូង ក្របខ័ណ្ឌច្បាប់ដែលគ្រប់គ្រងដែនកំណត់ និងនីតិវិធីនៃការមានផ្ទៃពោះមិនទាន់ត្រូវបានបង្កើតឡើងនៅឡើយទេ។
លោក លី បានអំពាវនាវឱ្យដោះស្រាយបញ្ហានេះពីទស្សនៈជាក់ស្តែងដោយបាននិយាយថា ការទុកវាចោលដោយមិនដោះស្រាយនឹងក្លាយជាការមិនទទួលខុសត្រូវរបស់រដ្ឋាភិបាល។
លោកក៏បានស្នើឱ្យផ្តល់សិទ្ធិអំណាចដល់ក្រុមវេជ្ជបណ្ឌិតក្នុងការសម្រេចចិត្តថា តើត្រូវចេញវេជ្ជបញ្ជាថ្នាំគ្រាប់ជាជម្រើសមួយជំនួសឱ្យការអនុញ្ញាតឱ្យស្ត្រីទិញវាដោយមិនគិតគូរពីបរទេសឬអត់៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





