មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់គាំទ្រចំណងមិត្តភាពកាន់តែរឹងមាំជាមួយរុស្ស៊ី
AKP ភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ -- ការិយាល័យប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូដ ប៉េហ្សេគីអាន់ បាននិយាយកាលពីពេលថ្មីៗនេះថា អ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេចដើម្បីលុបបំបាត់ឧបសគ្គចំពោះការអនុវត្តគម្រោងរួមគ្នាជាមួយរុស្ស៊ី។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យបាននិយាយថា«ក្នុងអំឡុងពេលជួបជាមួយរដ្ឋមន្ត្រីថាមពលរុស្ស៊ី លោក ស៊ែរហ្គេយ ធីស៊ីវីឡេវ លោកប្រធានាធិបតីបានសង្កត់ធ្ងន់ទៅលើតម្រូវការក្នុងការពង្រឹងការអនុវត្តកិច្ចព្រមព្រៀងយុទ្ធសាស្ត្ររវាងទីក្រុងតេអេរ៉ង់ និងទីក្រុងមូស្គូដោយប្រកាសពីការត្រៀមខ្លួនរបស់អ៊ីរ៉ង់ក្នុងការលុបបំបាត់ឧបសគ្គចំពោះការអនុវត្តគម្រោងរួមគ្នា»។
សេចក្តីថ្លែងការណ៍នោះបាននិយាយថា មេដឹកនាំកំពូលអ៊ីរ៉ង់ លោក ម៉ូចតាបា ខាមេណី បានតស៊ូមតិដើម្បីចំណងមិត្តភាពកាន់តែរឹងមាំជាមួយរុស្ស៊ី៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





