អាជ្ញាធរជាតិអប្សរាប្រើបច្ចេកទ្ទេសដឹកជញ្ជូនថ្មបាយក្រៀមនិងថ្មភក់ យកទៅជួសជុលកាំជណ្តើរផ្នែកខាងលិចប្រាសាទនាគព័ន្ធ
AKPសៀមរាបថ្ងៃទី0២កក្កដាឆ្នាំ២០២៦--ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បាននិងកំពុងមមាញឹកដឹកជញ្ជូនថ្មបាយ ក្រៀម និងថ្មភក់ដើម្បីយកទៅត្រៀមរៀបចំជួសជុលកាំជណ្តើរ ផ្នែកខាងលិចរបស់ប្រាសាទនាគព័ន្ធដែល ដុំថ្មទាំងនោះក្នុង១ដុំៗមានទម្ងន់ពី៥០០ ទៅ៦០០គីឡូក្រាម ហើយប្រើដោយកំលាំងបច្ចេក ទ្ទេសនៃមនុស្សសុទ្ធសាធ ពុំមានគ្រឿងចក្រជាជំនួយឡើយ។

លោក អ៊ិត ស្រេង បុគ្គលិកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរា ណវិទ្យា នៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅថ្ងៃ៣រោចខែប.សាឍឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២ខែកក្កដាឆ្នាំ២០២៦ នេះថា ការត្រៀមរៀបចំជួសជុលកាំជណ្តើរផ្នែកខាងលិចរបស់ប្រាសាទនាគព័ន្ធនេះ គឺក្នុងដំណាក់កា លទី២ ដែលការខូចខាតមានជាយូរមក ហើយ ដែលតំរូវ ធ្វើឱ្យប្រសើរឡើងវិញ។

លោក អ៊ិត ស្រេង បានអោយដឹងទៀតថា ការដឹកជញ្ជូនថ្មនេះ យើងបានប្រើកម្លាំងកម្មករជាង១២នាក់ កំពុងតែទទួលខុសត្រូវលើការងារដឹកជញ្ជូនថ្មបាយក្រៀម និងថ្មភក់ មកកាន់ប្រាសាទនាគព័ន្ធ។ ហើយមធ្យោបាយចម្បងៗដែលប្រើប្រាស់ក្នុងការដឹកជញ្ជូនថ្ម មានការដឹកជញ្ជូនតាមផ្លូវទឹក ដោយប្រើទូកចំនួនពីរគ្រឿងចងភ្ជាប់គ្នា ទៅដឹកថ្មពីដីគោកចម្ងាយប្រហែល៤០០ម៉ែត្រ សំដៅទៅការដ្ឋាន ដោយមួយជើងៗចំណុះទូកអាចផ្ទុកទម្ងន់បានចាប់ពី១តោន ហើយអុំបណ្តែតតាមទឹកបារាយណ៍ រួចហើយប្រើឧបករណ៍កៅឡាក់លើកដាក់លើរន្ទា លើកថ្មឡើងមកលើគោក និងប្រើរទេះរុញនិងទាញថ្មទាំងនោះចូលទីតាំងដែលត្រូវការ ដោយលោកអ៊ិត ស្រេង បានបញ្ជាក់ថា មធ្យោបាយដឹកជញ្ជូនដំណាក់កាលទី២នេះ គឺលើកថ្មដាក់លើរទេះរុញហើយអូសដោយកម្លាំងមនុស្ស ក្នុងចម្ងាយប្រមាណ៣០០ម៉ែត្របន្ថែមទៀត ពីកំពង់ទឹកទៅដល់ការដ្ឋាន។

លោក អ៊ិត ស្រេង បានបញ្ជាក់អោយដឹងទៀតថា ការជញ្ជូនថ្មនេះមានការលំបាកច្រើន ដោយត្រូវអត់ធ្មត់ និងរួបរួមគ្នាទើបអាចធ្វើការងារនេះបាន ហើយអ្នកទាំងអស់ត្រូវមានបច្ចេកទេសនៃ ការអូសឬទាញយកថ្មឱ្យទៅដល់ទីកន្លែងជួសជុល ដែលនៅទីនោះក្រុមការងារជួសជុលកាំជណ្តើរផ្នែកខាងលិចរបស់ប្រាសាទនាគព័ន្ធ បានប្រើប្រាស់កម្លាំងកម្មករចំនួន១២នាក់បន្ថែមទៀត សម្រាប់ប្រតិបត្តិការដឹកជញ្ជូនថ្មនេះ ដោយក្នុង១ថ្ងៃៗ ក្រុមការងារអាចជញ្ជូនថ្មបានចំនួន៨ដុំ។

លោក អ៊ិត ស្រេង បានអោយដឹងទៀតថា ការដឹកជញ្ជូនថ្មដ៏លំបាកនេះ បានចាប់ផ្ដើមតាំងពីពាក់កណ្ដាលខែឧសភាឆ្នាំ២០២៦ រហូតមកដល់ពេលនេះ កម្លាំងការងារបានដឹកជញ្ជូនថ្មបានចំនួន៥០ដុំ ហើយអាចចំណាយពេលជាង២ខែ ទើបអាចនាំថ្មគ្រប់ចំនួនសម្រាប់ប្រើប្រាស់តាមតម្រូវការជួសជុល ព្រោះការជញ្ជូនថ្មដ៏លំបាកនេះ ត្រូវមានការអត់ធ្មត់ដោយសាវាមានទម្ងន់ធ្ងន់ចាប់ពីរយគីឡូក្រាម រហូតដល់រាប់តោន ទាមទារការប្រើប្រាស់បច្ចេកទេសខ្ពស់កុំឱ្យខូចខាតឬប៉ះពាល់ថ្ម៕
ដោយ៖ ហង្ស សៀក





