យុវជនត្រូវមានវិន័យ មានចំណេះ ជំនាញ បទពិសោធន៍ និងចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍
AKP ព្រះសីហនុ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦-- យុវជនត្រូវមានវិន័យ មានចំណេះ ជំនាញ បទពិសោធន៍ និងចៀសឪ្យឆ្ងាយពីគ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍។ នេះជាការលើកឡើងរបស់ឯកឧត្តម ម៉ាង ស៊ីណេត សមាជិកគណៈកម្មាធិការកណ្តាល ជាប្រធានគណៈកម្មាធិការគណបក្សខេត្តព្រះសីហនុ ក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញបញ្ចូលសមាជិកគណៈបក្សប្រជាជនកម្ពុជា ស្រុកព្រៃនប់ ចំនួន ៤៥៤នាក់ ស្រី ២៤៦នាក់ ក្រោមអធិបតីភាព ឯកឧត្តម សូខន ឬទ្ធីគុណ សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃនប់ និងឯកឧត្តម ម៉ាង ស៊ីណេត សមាជិកគណកម្មាធិការកណ្តាល ជាប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នារសៀលថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៦។

បន្ទាប់ពីបានប្រគល់សេចក្តីសម្រេចបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ស្រុកព្រៃនប់ចំនួន ៤៥៤នាក់រួចមក ឯកឧត្តម ម៉ាង ស៊ីណេត សមាជិកគណៈកម្មាធិការកណ្តាល ជាប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាល និងផ្តាំផ្ញើដល់សមាជិកដែលបាន បញ្ចូលថ្មីនាពេលនេះ តាងនាមគណៈអចិន្ត្រៃគណបក្សប្រជាជនខេត្តព្រះសីហនុ ក្នុងនាមគណៈកម្មាធិការបក្សខេត្ត សូមស្វាគមន៍សមាជិកថ្មីដែលបាន សម្រេចចិត្តចូលជាមួយគណបក្សប្រជាជនស្រុកព្រៃនប់។


គណបក្សប្រជាជនកម្ពុជាជាគណបក្សចាស់ទុំខាងនយោបាយ ក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន។ ពិធីបញ្ចូលសមាជិកថ្មីថ្ងៃនេះ បានបញ្ជាក់ពីការពេញចិត្ត ការគាំទ្រ ការស្រឡាញ់គណបក្សប្រជាជនកម្ពុជា ដើម្បីឈានឆ្ពោះទៅការអភិវឌ្ឍមូលដ្ឋានក្រុង ស្រុក ខេត្តរបស់យើង ធ្វើឱ្យសេដ្ឋកិច្ចរបស់យើងមាន ការរីកចម្រើន យើងត្រូវចាប់ដៃគ្នាអភិវឌ្ឍមូលដ្ឋានរបស់យើងឪ្យមានការរីកចម្រើនបន្ថែមទៀត ដូច្នេះប្អូនៗទាំងអស់ជាយុវជនត្រូវសិក្សាពីតម្លៃ និងស្មារដៃរបស់គណបក្សប្រជា ជនកម្ពុជាលើគ្រប់រូបភាព និងសកម្មភាពការងារក្នុងក្រុង ស្រុក ខេត្ត យើងត្រូវដឹងថា យើងជាយុវជន ជាកម្លាំងបន្តវេន ដូច្នេះត្រូវខិតខំពង្រឹងវិន័យ និងចេះជួយគ្នាក្នុងការងារសង្គម ជាពិសេសចៀសឪ្យឆ្ងាយពីគ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍ ព្រោះគ្រឿងញៀនមិនបានផល ចំណេញសម្រាប់ខ្លួនយើង ក្រុមគ្រួសារនោះទេ វាបានធ្វើឱ្យប៉ះពាល់សុខភាព បង្កើតអំពើហឹង្សាក្នុងគ្រួសារជាដើម យុវជនត្រូវមានចំណេះដឹង ជំនាញ និងបទពិសោធន៍ ជាពិសេសយើងត្រូវការពារគណបក្សប្រជាជនកម្ពុជា ក៏ដូចជាការពារមូលដ្ឋានរបស់យើង់ ដោយការ បេជ្ញាពង្រឹងវីរភាពថ្នាក់ដឹកនាំជំនាន់មុន ដែលបានសន្យល់ទុកសម្រាប់យើងទាំងអស់គ្នា។ យើងជាយុវជនគណបក្សត្រូវស្គាល់ពីប្រវត្តិ និងស្មាដៃរបស់គណបក្សប្រជាជនកម្ពុជា ហើយបេសកកម្មរបស់ថ្នាក់ ដឹកនាំរបស់គណបក្សប្រជាជន ដូចជា៖ ១. ការពង្រឹងវិស័យអប់រំ ២. ការពង្រឹងវិស័យសុខាភិបាល ៣. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធទឹកស្អាត អគ្គិសនី និងបច្ចេកវិទ្យាឌីជី ថលជាដើម រួមទាំងការពង្រឹងប្រព័ន្ធគាំពារសង្គម ដើម្បីធានាថា ប្រជាពល រដ្ឋគ្រប់រូបទទួលបានឱកាសអភិវឌ្ឍប្រកបដោយ សមធម៌ និងបរិយាបន្ន។ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រធានគណបក្សប្រជាជនកម្ពុជា ស្វែងរកសុខសន្តិភាព និងការឯក ភាពពេញផ្ទៃប្រទេស ព្រមទាំងបានដាក់ចេញនូវយុទ្ធសាស្ត្រត្រីកោណ ចតុកោណ និងបញ្ចកោណតំណាក់កាលទី១ ឈានឆ្ពោះទៅសម្រេចចក្ខុវិស័យឆ្នាំ២០៥០។ យើងត្រូវការអ្នកបន្តវេនដឹកនាំខេត្ត និងប្រទេសរបស់យើង ដើម្បីប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេស គំរូពហុបំណង ក្នុងការទាក់ ទាញអ្នកវិនិយោគ និងអ្នក ទេសចរមកកាន់ខេត្តព្រះសីហនុ ដូច្នេះយើងត្រូវលើកកម្ពស់គុណភាពសិក្សា ចំណេះ ជំនាញ និងបទពិសោធន៍។

ឯកឧត្តមប្រធានគណៈកម្មាធិការគណបក្សខេត្តព្រះសីហនុបានបន្តថា គណបក្សប្រជាជនកម្ពុជា មានគោលនយោបាយដឹកនាំច្បាស់លាស់ មានការ ទទួលខុសត្រូវចំពោះប្រជាជន មានរចនាសម្ព័ន្ធរឹងមាំ និងមានសមត្ថភាពដឹកនាំប្រទេស រក្សាសន្តិភាព ស្ថេរភាពនយោបាយ និងការរីកចម្រើនសេដ្ឋកិច្ច ចូលរួមអភិវឌ្ឍសង្គម បង្កើនសមត្ថភាពដឹកនាំ បង្កើតនវានុវត្តន៍ និងការចូលរួមក្នុងដំណើរការកសាងអនាគតប្រទេសជាតិ៕
ដោយ ងូ សុមុនី





