អ្នកការទូតជាន់ខ្ពស់រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែខ្លាំងឡើងនៃសង្គ្រាមរវាងមហាអំណាចនុយក្លេអ៊ែរ
AKP ភ្នំពេញ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ -- អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក ស៊ែរហ្គេយ រីយ៉ាបកូវ បាននិយាយថា ឱកាសនៃមហាអំណាចនុយក្លេអ៊ែរដែលចូលរួមក្នុងការប្រឈមមុខដាក់គ្នាដោយអាវុធកំពុងកើនឡើង។
លោកបាននិយាយនៅក្នុងកិច្ចប្រជុំតុមូល ស្តីពីស្ថិរភាពយុទ្ធសាស្ត្រនៃវេទិកាសន្តិសុខអន្តរជាតិថា «ជាលទ្ធផលនៃសកម្មភាពបំផ្លិចបំផ្លាញរួមគ្នារបស់លោកខាងលិច ការបែកបាក់ដ៏ជ្រៅ និងខ្លាំងក្លាមួយបានលេចឡើងនិងនៅតែបន្តកើតមានក្នុងចំណោមសមាជិកអចិន្ត្រៃយ៍ទាំងប្រាំនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលទាំងអស់សុទ្ធតែជាមហាអំណាចនុយក្លេអ៊ែរស្របច្បាប់»។
លោកបានសង្កត់ធ្ងន់ថា «រឿងនេះនាំឱ្យមានការកើនឡើងនៃហានិភ័យយុទ្ធសាស្ត្រ ដែលខ្ញុំជឿថា វាច្បាស់ណាស់សម្រាប់មនុស្សគ្រប់គ្នាដែលអាចបណ្តាលឱ្យមានជម្លោះប្រដាប់អាវុធដោយផ្ទាល់រវាងប្រទេសទាំងនោះ ជាមួយនឹងផលវិបាកដ៏មហន្តរាយ»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





