សហរដ្ឋអាមេរិកដាក់លក្ខខណ្ឌប្រាំចំណុចដល់អ៊ីរ៉ង់សម្រាប់ការបន្តដំណើរការសន្តិភាព
AKP ភ្នំពេញ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ -- ដើម្បីឆ្លើយតបទៅនឹងការទាមទាររបស់អ៊ីរ៉ង់ ទីក្រុងវ៉ាស៊ីនតោនបានកំណត់លក្ខខណ្ឌចំនួនប្រាំរបស់ខ្លួនដល់ទីក្រុងតេអេរ៉ង់ ដែលរដ្ឋបាលសហរដ្ឋអាមេរិកជឿថាជាការចាំបាច់សម្រាប់ការបន្តដំណើរការសន្តិភាពរវាងប្រទេសទាំងពីរ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Fars។
យោងតាមទីភ្នាក់ងារសារព័ត៌មាននេះ បានឱ្យដឹងថា សហរដ្ឋអាមេរិកបដិសេធមិនព្រមបង់ប្រាក់សំណងណាមួយសម្រាប់ការខូចខាតដែលបណ្តាលមកពីការទម្លាក់គ្រាប់បែកលើទឹកដីអ៊ីរ៉ង់នោះទេ។ ទីក្រុងវ៉ាស៊ីនតោនក៏ទទូចផងដែរថា សារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់ចំនួន ៤០០គីឡូក្រាមត្រូវតែយកពីអ៊ីរ៉ង់ទៅសហរដ្ឋអាមេរិក ហើយមានតែរោងចក្រនុយក្លេអ៊ែរដែលកំពុងដំណើរការមួយប៉ុណ្ណោះដែលត្រូវរក្សាទុកនៅក្នុងសាធារណរដ្ឋអ៊ីស្លាមមួយនេះ។
ទីភ្នាក់ងារនេះបាននិយាយថា សហរដ្ឋអាមេរិកមិនមានបំណងបញ្ចេញទ្រព្យសម្បត្តិដែលត្រូវបានបង្កកលើសពី ២៥% របស់អ៊ីរ៉ង់ទេ ហើយបញ្ជាក់ថាបញ្ហានៃការបញ្ចប់សង្គ្រាមនៅគ្រប់ទិសទី [រួមទាំងប្រទេសលីបង់] ត្រូវតែដោះស្រាយតាមរយៈការចរចា។
According to the agency, the US refuses to pay any compensation for damage caused by the bombings of Iranian territory. Washington also insists that 400 kg of enriched uranium must be taken from Iran to the US and only one operating nuclear facility must remain in the Islamic Republic.
The United States does not intend to release more than 25% of Iran's frozen assets and states that the issue of ending the war on all fronts, [including Lebanon], must be resolved through negotiations, the agency said.
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





