ប៉ូលីសអ៊ូហ្គង់ដាររឹបអូសភ្លុកដំរីទម្ងន់ ១០៦គីឡូក្រាមនៅតំបន់ភាគខាងកើត
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ -- អាជ្ញាធរសត្វព្រៃអ៊ូហ្គង់ដា(UWA) បាននិយាយថា ខ្លួនបានរឹបអូសភ្លុកដំរីទម្ងន់ ១០៦គីឡូក្រាមនៅក្នុងស្រុកប៊ូកេឌា ភាគខាងកើតនៃប្រទេសអ៊ូហ្គង់ដា។
អាជ្ញាធរបាននិយាយកាលពីថ្ងៃចន្ទនៅក្នុងការបង្ហោះមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ប៉ូលីសធ្វើការជាមួយអាជ្ញាធរ UWA និងធ្វើសកម្មភាពតាមព័ត៌មាន បានចាប់ខ្លួនជនសង្ស័យចំនួន ៥នាក់នៅក្នុងប្រតិបត្តិការនេះ។
ការរឹបអូសនេះបានកើតឡើងប្រហែលមួយខែបន្ទាប់ពីប្រតិបត្តិការមួយផ្សេងទៀតនៅក្នុងស្រុកវូយ៉ា ភាគខាងជើង ជាកន្លែងដែលភ្លុកដំរីឆៅចំនួន ១០ដុំមានទម្ងន់ ១៥៤គីឡូក្រាមត្រូវបានរឹបអូស។
អាជ្ញាធរ UWA បាននិយាយថា ការជួញដូរភ្លុកដំរីគឺជាបទល្មើសធ្ងន់ធ្ងរដែលគំរាមកំហែងដល់ចំនួនសត្វដំរី ធ្វើឱ្យខូចដល់ការអភិរក្ស និងជំរុញឱ្យបណ្តាញឧក្រិដ្ឋជនដែលបានរៀបចំដំណើរការឆ្លងកាត់ព្រំដែន។
អាជ្ញាធរបាននិយាយថា ប្រតិបត្តិការអនុវត្តន៍ច្បាប់កំពុងត្រូវបានពង្រឹងទូទាំងប្រទេស ដើម្បីរុះរើបណ្តាញជួញដូរសត្វព្រៃគ្រប់ទីកន្លែងដែលពួកគេធ្វើប្រតិបត្តិការ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





