អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន DHL EXPRESS (CAMBODIA) LTD.
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥--







ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងលោក Prayag Chitrakar ប្រធានក្រុមហ៊ុន DHL EXPRESS (CAMBODIA) LTD. អញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងក្រុមហ៊ុន DHL EXPRESS (CAMBODIA) LTD. ស្ដីពីការគ្រប់គ្រង និងការផ្លាស់ប្ដូរព័ត៌មានកញ្ចប់បញ្ញើឆាប់រហ័ស ដោយមានការចូលរួមពីតំណាងក្រុមការងារពិសេសរបស់នាយករដ្ឋមន្ត្រីលើកិច្ចការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគោលនយោបាយពាក់ព័ន្ធនឹងវិស័យឯកជន ក្រុមហ៊ុនប្រតិបត្តិករបញ្ញើឆាប់រហ័ស សភាពាណិជ្ជកម្មកម្ពុជា តំណាងដៃគូអភិវឌ្ឍន៍ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីគយ និងរដ្ឋាករ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ នៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រាជធានីភ្នំពេញ។
រូបថត៖ អ៊ុង ហុងលៀង





