ពិធីរត់កម្សាន្តមហាជន ចម្ងាយ ៥គីឡូម៉ែត្រ អបអរសាទរព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ នៅខេត្តតាកែវ
AKP តាកែវ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥--








ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ រួមជាមួយឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងលោកជំទាវ អញ្ជើញជាអធិបតីពិធីរត់កម្សាន្តមហាជន ចម្ងាយ ៥គីឡូម៉ែត្រ ដើម្បីអបអរសាទរព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ នៅខេត្តតាកែវ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ដោយមានការចូលរួមផ្សព្វផ្សាយតំបន់គោលដៅ និងសក្តានុពលទេសចរណ៍ខេត្តតាកែវ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការមកពីគ្រប់ក្រសួង/ស្ថាប័ន រួមទាំងផ្នែកឯកជន និងក្រុមអ្នករត់សរុបចំនួន ១ ២១១នាក់ នៅបឹងតាកែវ ខេត្តតាកែវ។
រូបថត៖ AKP-តាកែវ





