AKP ភ្នំពេញ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥—











លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ដ្រៃយ៍កាកបាទក្រហមកម្ពុជា អញ្ជើញជាអធិបតីពិធីបិទកិច្ចប្រជុំ ការងារយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ឆ្នាំ២០២៤ និងទិសដៅការងារបន្ដ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាគណៈកម្មាធិការកណ្តាល ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការសាខាទទួលបន្ទុកការងារយុវជនទាំង២៥សាខារាជធានី-ខេត្ត និងទីប្រឹក្សាយុវជនប្រចាំគ្រឹះស្ថានឧត្តមសិក្សាទាំង២៥ក្នុងរាជធានីភ្នំពេញ ចំនួន ២២៧នាក់ នៅទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥។
រូបថត៖ កាកបាទក្រហមកម្ពុជា