ឧស្សាហកម្មបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងរបស់វៀតណាមកំណត់គោលដៅប្រាក់ចំណូលជាង ១៦៩ប៊ីលានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ -- ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ឧស្សាហកម្មបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT) របស់ប្រទេសវៀតណាមមានគោលបំណងសម្រេចបានប្រាក់ចំណូលចំនួន ៤,៣២ ក្វាទ្រីលានដុង (quadrillion dong) (១៦៩,៧ប៊ីលានដុល្លារអាម៉េរិក) ក្នុងឆ្នាំ២០២៥ ដែលតំណាងឱ្យការកើនឡើង ១១% ពីឆ្នាំ២០២៤។
យោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាម បានឱ្យដឹងថា ប្រាក់ចំណូលសរុបរបស់វិស័យនេះក្នុងឆ្នាំ២០២៤ ឈានដល់ ៤,២៤ ក្វាទ្រីលានដុង (១៦៦,៥ប៊ីលានដុល្លារអាម៉េរិក) ដែលជាការកើនឡើង ១៣,២% ពីឆ្នាំ២០២៣។
ការរួមចំណែកនៃផលិតផលក្នុងស្រុកសរុបរបស់ឧស្សាហកម្មក្នុងឆ្នាំ២០២៤ ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៩៨៩,០២ទ្រីលានដុង (៣៨,៨ប៊ីលានដុល្លារអាម៉េរិក) បានកើនឡើង ១១,២% បើធៀបនឹងឆ្នាំមុន។ មនុស្សប្រហែល ១,៥៤លាននាក់ត្រូវបានប្រើប្រាស់នៅក្នុងឧស្សាហកម្ម ICT ក្នុងប្រទេសវៀតណាមក្នុងឆ្នាំ២០២៤៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





